សេន ប៊ុនថេន និងភរិយា ប្រាក់ចំណេញពីសាប៊ូ CHUCHAY នឹងយកទៅជួយកីឡាករប្រដាល់
- 2021-09-09 06:37:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន និងភរិយា ប្រាក់ចំណេញពីសាប៊ូ CHUCHAY នឹងយកទៅជួយកីឡាករប្រដាល់
ចន្លោះមិនឃើញ
ទឹកចិត្តអាណិតស្រឡាញ់ចំពោះអ្នកប្រដាល់ លោក សេន ប៊ុនថេន និងភរិយា ថាប្រាក់ចំណេញពីការលក់ផលិតផលសាប៊ូអនាម័យ CHUCHAY នឹងដកចំនួន ១០% សម្រាប់ជួយកីឡាករប្រដាល់ពេលមានបញ្ហា ឬបែកបាក់ជាដើម។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ភរិយា សេន ប៊ុនថេន បានឲ្យដឹងថាដោយឃើញពីគុណភាពល្អបានប្រើប្រាស់ខ្លួនឯងរួចរាល់ហើយនោះទើបសម្រេចនាំយកផលិតផលសាប៊ូអនាម័យ CHUCHAY និង YaYee ផ្ដាច់មុខមកកម្ពុជា។ សាប៊ូនេះដែររឹតតែល្អពិសេសសម្រាប់អ្នកចូលចិត្តហាត់ហាត់កីឡាដែលមានក្លិនមិនល្អ បែកញើសច្រើន។
ប្រពន្ធរបស់ សេន ប៊ុនថេន ខាងលើនេះបន្ថែមទៀតថា ដោយមើលឃើញពីភាពលំបាករបស់ក្រុមកីឡាករ កីឡាការិនីប្រដាល់កន្លងទៅ ដូច្នេះអ្នកនាង និងប្ដីសម្រេចដកប្រាក់ចំណេញនៃការលក់សាប៊ូ ១០% ក្នុងមួយខែៗយកទៅឧបត្ថម្ភ។ ប្រសិនបើកីឡាកររបួសលើសង្វៀន ឬក្រៅសង្វៀនផ្សេងៗក្ដីគឺថវិកាដែលគ្រោងទុកនោះនឹងយកទៅឧបត្ថម្ភតាមលទ្ធភាពជាក់ស្ដែង។ ខាន់សោភ័ណ្ឌ អំពាវនាវដល់មហាជនឲ្យសាកល្បងប្រើប្រាស់ផលិតផលខាងលើនេះដើម្បីសុខភាព និងជាការជួយជ្រោមជ្រែងដល់ជីវភាពកីឡាករប្រដាល់នៅកម្ពុជាផងដែរ។ ជួយទិញ CHUCHAY ដូចជួយប្រដាល់។
រំលឹកដែរថា សេន ប៊ុនថេន ជាអតីតជើងខ្លាំងមួយរូបនៅកម្ពុជា ធ្លាប់ផ្សព្វផ្សាយពីប្រដាល់គុនខ្មែរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ព្រឹកមិញនេះលោក និងភរិយា បានប្រកាសពីការលក់ផ្ដាច់មុខលើផលិតផលសាប៊ូអនាម័យ CHUCHAY និង YaYee នៅគេហដ្ឋានឯសង្កាត់ស្ទឹងមានជ័យ៕