Maxus T60 រថយន្ត Off-road ថ្មីតម្លៃសមរម្យ ត្រូវម៉ាច់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង

  • 2021-09-10 03:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​លោកអ្នកដែល​ចូល​ចិត្តធ្វើដំណើរផ្សងព្រេងរថយន្ត Maxus T60 ផ្តល់ជូនដ៏មានផាសុកភាព និងសុវត្ថិភាព ជា​មួយ​ការ​ធ្វើ​ដំណើរទៅ​កាន់​ទី​កន្លែង​ផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការ​ស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលចិត្តទៅបោះតង់តាមតំបន់ភ្នំ ឬការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនលោកអ្នកនូវផាសុកភាព និងសុវត្ថិភាព។

ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើ ដំណើរបែប Off-road និងដំណើរផ្សងព្រេងជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូរយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60 ផ្តល់ជូននូវតម្លៃយ៉ាងសមរម្យចាប់ពី $29,990 និងមានការធានារយៈពេល ៥ ឆ្នាំទៀតផង

រថយន្ត Maxus T60 គឺជារថយន្តដែលមានដំណើរការល្អដែលសក្តសមសម្រាប់ការដឹកជញ្ផូនគ្រប់ការងារអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ កម្លាំងដ៏ខ្លាំងរបស់ Maxus T60 និងមុខងារប្រើប្រាស់ដ៏ទំនើបនឹងផ្តល់នូវភាពរលូន និងផាសុកភាព។ ប្រសិនបើអ្នកធ្វើដំណើរលើផ្លូវ Off-road នោះរថយន្ត Maxus T60 នឹងអាចរួមដំណើរជាមួយអ្នកដោយគ្មានការបារម្ភអ្វីឡើយ។ វាបានឌីស្សាញជាមួយនឹងបច្ចេកវិទ្យាថ្មីនៃការការពារដោយបំពាក់ដោយដែកគ្រោងទ្វារពីរជាន់ដែលបន្ថែមនូវរបាំងការពារសុវត្ថិភាព ដើម្បីរក្សាដល់ការរងគ្រោះពីការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ។ Maxus T60 ក៏បានបំពាក់ដោយមុខងារសុវត្ថិភាពសំខាន់ៗជាច្រើនរួមដោយពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ ប្រព័ន្ធហ្វ្រាំង ABS និងហ្វ្រាំងដៃអេឡិចត្រូនិច កាំមេរ៉ា និងសេនស័រក្រោយជំនួយពេលចត, និងប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់។

រថយន្ត Maxus T60 បានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូនតួបូចំណុះ2.8T ដែលផ្តល់នូវកម្លាំងខ្លាំង150ps និងកម្លាំងរមួល 360Nm។ Maxus T60 ផ្តល់ជូននូវជម្រើស២ប្រភេទគឺ ប៉ុង១ និងប៉ុង២ អមដោយជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវបាន៣បែប ហើយវាក៏បំពាក់ដោយប្រអប់លេខដៃ និងលេខអូតូផងដែរ។ វាមានការសន្សំសំចៃខ្ពស់នៃប្រព័ន្ធប្រេងឥន្ធនៈ និងពន្ធផ្លូវព្រោះរថយន្ត Maxus T60 រចនាជាមួយបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនតួបូដែលជាប្រភេទម៉ាស៊ីនតូចតែផ្តល់កម្លាំងខ្លាំង។

Maxus T60 មានមុខងារពិសេសនៃរូបរាងយ៉ាងរឹងមាំដែលធ្វើឱ្យរថយន្តនេះកាន់តែល្អសម្រាប់ការងារអាជីវកម្ម និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ដើម្បីធានាឱ្យការបើកបរកាន់តែរលូន និងសុវត្ថិភាព រថយន្ត Maxus T60 ក៏បំពាក់ជាមួយប្រភេទភ្លើងLED ភ្លើង Daytime Running Light (DRL) ចង្កៀងកាត់អ័ព្ទមុខក្រោយ ផ្លិតទឹកអូតូ និងរង្វង់កង់ធំទំហំ១៧អ៊ីញ។ បន្ថែមពីលើរូបរាងដើម លោកអ្នកក៏អាចធ្វើការបន្ថែមនូវគ្រឿងតុបតែងដូចជាប៉ាណាមុខ កាងមុខក្រោយ ឬយ៉ាន់បែបoff-road ដើម្បីបង្ហាញពីស្ទីលផ្ទាល់ខ្លួន និងកាន់តែមានភាពទាក់ទាញ។

Maxus T60 ក៏ធានាបាននូវផាសុកភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវដោយការរចនានូវពូកស្បែកដ៏ប្រណិត និងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ។ ផ្នែកខាងក្នុងបានបំពាក់ដោយអេក្រងកម្សាន្តទំហំ ១០អ៊ីញអាចភ្ផាប់ជាមួយ Bluetooth និង Apple CarPlay ឧបករណ៏បំពងសម្លេងចំនួន៦គ្រាប់ វ៉ែនម៉ាស៊ីនត្រជាក់ក្រោយ។ វាក៏បានផ្តល់ជូននូវភាពងាយស្រួលក្នុងការបើកបរជាមួយនឹងគ្រាប់ចុចបញ្ផាពីដៃចង្កូត ប្រព័ន្ធសោរឆ្លាតវៃ និងប្រព័ន្ធកំណត់ល្បឿនថេរ។ លោកអ្នកនឹងទទួលបាននូវភាពរីករាយជាងអ្វីដែលអ្នករំពឹងទុកពីរថយន្ត Maxus T60៕