មានរកពុទ្ធោ! Fan ចិនម្នាក់ហ៊ានជះលុយទាំងគីបៗ លើករូប LISA ពេញទីតាំងសំខាន់ៗក្នុង ១៩កន្លែង
- 2021-09-10 04:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរកពុទ្ធោ! Fan ចិនម្នាក់ហ៊ានជះលុយទាំងគីបៗ លើករូប LISA ពេញទីតាំងសំខាន់ៗក្នុង ១៩កន្លែង
ចន្លោះមិនឃើញ
ថ្មីៗនេះ រដ្ឋាភិបាលចិន បានរឹតបន្តឹងវប្បធម៌គាំទ្ររបស់ Fandom ប៉ុន្តែអ្នកគាំទ្រ K-Pop ជនជាតិចិន ត្រូវបានគេស្គាល់ច្បាស់យូរមកហើយ ថាជាប្រភពនៃកម្លាំងគាំទ្រមិនធម្មតាចំពោះតារា K-Pop។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ គម្រោងក្នុងការគាំទ្រតាមរយៈសកម្មភាពមួយចំនួនមិនត្រូវបានអនុញ្ញាតទេ។
ទោះជាមានការរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាអាចហាមឃាត់បុគ្គលម្នាក់ មិនឲ្យគាំទ្រ Idol របស់ពួកគេ ដោយយកលុយចំណាយចំពីមុខដែរ។ ដូចថ្មីៗនេះ បុរសអ្នកគាំទ្រម្នាក់ ដែលជា Fan ពេញទំហឹងរបស់ Lisa (BLACKPINK) បានចំណាយលុយយ៉ាងច្រើនសន្ធឹក ក្នុងការផ្សព្វផ្សាយការចេញមុខជាតារាទោលដំបូងរបស់ Idol របស់ខ្លូន។
សម្រាប់ Project ធ្វើឡើងក្នុងន័យគាំទ្រ ត្រូវបានរៀបចំនៅទីតាំងចំនួន ១៩កន្លែង ក្នុងប្រទេសចិន ដោយក្នុងនោះទីតាំងចំនួន ១៦ ក្នុងចំណោម ទីក្រុងទាំង ២០ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យធ្វើ គឺរួមមានទាំងពី Beijing, Shanghai ដល់ Tianjin, Wuhan ដែលសុទ្ធតែជាទីក្រុងធំៗ។
ទង្វើបែបនេះ គ្មានថ្ងៃគេចមិនផុតពីភ្នែករបស់មហាជនអ្នកប្រើបណ្ដាញសង្គមបានឡើយ ហើយគ្រប់គ្នាក៏ពិតជាស្ងើចសរសើរនឹងទឹកចិត្តស្នេហាគាំទ្ររបស់ អ្នកគាំទ្រ Lisa ម្នាក់នេះខ្លាំងណាស់ ព្រោះគ្រប់យ៉ាងដែលធ្វើនេះ គឺលុយសុទ្ធចេញពីកាបូបផ្ទាល់របស់លោក។ ម្យ៉ាង Project នេះក៏មិនតូច ព្រោះសុទ្ធតែលក្ខណៈទ្រង់ទ្រាយធំៗ និងមិនមែនជារឿងលេងសើចឡើយ៕
ប្រភព៖ kbizoom