ចុះ​ទៅ​ដល់​ចម្ការ​មៀន​ផ្ទាល់​ថ្ងៃ​មុន ឥឡូវ ខេមរៈ សិរីមន្ដ ប្រកាស​ចែក​មៀន​ដោយ​ឥតគិតថ្លៃ

  • 2021-09-10 09:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ជួរ​មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ខេមរៈ សិរីមន្ដ ប្រកាស​តាម​បណ្ដាញ​សង្គម​Facebook នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​កញ្ញា នេះ​ថា រូប​លោក​កំពុង​ត្រៀម​ចែកចាយ​មៀន​ប៉ៃលិន​ទៅ​តាម​មណ្ឌល និង​ស្អែក​ម៉ោង​៩​ព្រឹក បងប្អូន​អាច​មក​ទទួល​ផ្លែ​មៀន​ម្នាក់​៥​គីឡូ​នៅ​គេហដ្ឋាន​លោក​ផ្ទាល់​ដើម្បី​យក​ទៅ​ហូប​ដោយ​ឥតគិតថ្លៃ។

តាម​រយៈ​រូប​ភាព​ដែល​បាន​បង្ហោះ​ដោយ​តារា​ចម្រៀង​ជួរ​មុខ​រូប​នេះ គេឃើញកេស​ដាក់​មៀន​ប៉ៃលិន​រាប់​រយ​កេស​ត្រូវ​បាន​ដឹក​តាម​ឡាន​ទ្រុង​ធំ​មួយ បាន​ទម្លាក់​ចុះ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ហើយ ហើយ​លោក​គឺ​ជា​អ្នក​ទទួល​ផ្លែ​មៀន​នេះ​ដោយ​ផ្ទាល់ មុន​នឹង​ចែកចាយ​បន្ត​ទៅ​តាម​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩។

ខេមរៈ សិរីមន្ដ៖"មៀនប៉ៃលិន ដែលខ្ញុំបានបញ្ជារទិញពីផ្សារកសិផលធម្មជាតិរបស់អ្នកឧញ្ញា ឡេង ណាវ៉ាត្រា បានមកដល់គេហដ្ឋានខ្ញុំបាទហើយ។ សូមអធ្យាស្រ័យ មៀន មានកំណត់ មិនអាចជូនបងប្អូនបានគ្រប់គ្នានោះទេ"។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់ ថា​តើ​មៀន​ប៉ៃលិន​ដែល​លោក​បាន​បញ្ជា​ទិញ​នោះ​មាន​ចំនួន​ប៉ុន្មាន​គីឡូក្រាម ហើយ​ត្រូវ​បែង​ចែក​ទៅ​តាម​មណ្ឌល​ធ្វើ​ចត្ដាឡីស័ក ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ ប៉ុន្មាន និង​ទុក​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​នឹង​ផ្ទះ​លោក​ផ្ទាល់​ប៉ុន្មាន​គីឡូ​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ