អាមេរិច ទប់ព្យុះអ៊ីដាមិនជាប់ ទោះចាយលុយខ្ទង់ពាន់ដុល្លារលើបច្ចេកវិទ្យាទំនើបៗ

  • 2021-09-10 10:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំមកនេះ ទីក្រុងញូវយ៉ក បានវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅលើបច្ចេកវិទ្យាទំនើបៗដើម្បីបញ្ជៀសពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ ប៉ុន្ដែទីបំផុត នៅតែគេចមិនផុតពីព្យុះដ៏កំណាច មានឈ្មោះថា អ៊ីដា។

គួរដឹងថា ឆ្លងកាត់បទពិសោធណ៍ព្យុះកំបុតត្បូងកាលពី ឆ្នាំ២០១៤ កន្លងទៅ សហរដ្ឋអាមេរិចចំណាយទឹកប្រាកដ៏ច្រើនដើម្បីទប់ទល់នឹងបញ្ហាគ្រោះធម្មជាតិ។ ជាក់ស្ដែង នៅក្នុងបទសម្ភាសមួយលើ MIT Technology Review កាលពីឆ្នាំ២០១៩ ទីក្រុង New York អះអាងថា បានវិនិយោគទឹកប្រាក់ដ៏ច្រើន ២០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងបញ្ហាគ្រោះធម្មជាតិ។

ដោយអ្នកវិទ្យាសាស្ត្ររបស់ពួកគេ ធ្លាប់ប្រើកុំព្យូទ័រកម្រិតខ្ពស់ Super Computer បង្កើតជាព្យុះសុប្បនិម្មិត ដើម្បីរកដំណោះស្រាយ និងទប់ទល់នាពេលអនាគត។ ក្រៅពីនេះ ពួកគេក៏បានអភិវឌ្ឍប្រព័ន្ធសែនស័រជាច្រើន ដើម្បីត្រួតពិនិត្យ និងតាមដានអាកាសធាតុក្នុងវេលាជាក់ស្ដែងផងដែរ។

មិនតែប៉ុណ្ណោះ ពួកគេក៏បានពង្រឹងប្រព័ន្ធបំបែកទឹកខ្នាតយក្ស ផ្លាស់ប្តូររបៀបសាងសង់រចនាសម្ព័ន្ធទីក្រុង បន្ថែមរចនាសម្ព័ន្ធផ្សេងៗដែលធន់នឹងទឹកជំនន់ បង្កើនការដាំដើមឈើ សាងសង់អាងស្ដុកទឹកខ្នាតធំ និងយុទ្ធសាស្ត្រផ្សេងៗទៀត។

ប៉ុន្ដែទោះប្រើទឹកលុយ និងបច្ចេកវិទ្យាទំនើបៗយ៉ាងណា សហរដ្ឋអាមេរិចនៅតែទប់នឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរកាលពី ដើមខែកញ្ញា កន្លងទៅមិនជាប់។ ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច ២០នាក់ នៅទីក្រុង New York, New Jersey និង Pennsylvania ដោយសារព្យុះសង្ឃរា អ៊ីដា។ ទឹកជំនន់នេះ មានសភាពគ្រោះថ្នាក់ធ្ងន់ ត្បិតត្រឹមតែរយៈពេលមួយម៉ោង ទឹកភ្លៀងអាចបង្កើតកំពស់ទឹកបាន ៨សង់ទីម៉ែត្រ បណ្ដាលឱ្យ ទីក្រុង New York ជន់លិច ប្រែពីផ្លូវដើរទៅជាស្ទឹង និងផ្លូវរថភ្លើងក្រោមដី ទឹកហូរធ្លាក់ដូចជាជ្រោះ។

ហើយមុននេះផងដែរ ព្យុះដ៏ធំនេះក៏បានឆ្លងកាត់រដ្ឋ Louisiana, Mississippi និង Alabama ដោយបានឆក់យកជីវិតមនុស្ស ១៣នាក់ និងធ្វើអោយជីវិតមនុស្សរាប់លាននាក់ជួបការលំបាក។

បរិមាណទឹកភ្លៀងដែលធ្លាក់ចុះមកកាន់ផែនដី គឺកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងព្យុះកម្រិតប្រកាសអាសន្ននេះ បានក្លាយជាបញ្ហាធំមួយចំពោះសហរដ្ឋអាមេរិច ហើយវាក៏ជាបញ្ហាប្រឈមមុខ ចំពោះការផ្លាស់ប្តូរអាកាសធាតុពិភពលោកផងដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី