ស្ដែង​កីឡាករ​ឡើង​ជើង​របស់ Liverpool ម្នាក់​បាក់​កជើង ពេល​លេង​ជាមួយ Leeds

  • 2021-09-13 01:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​​កំពុង​ឡើង​ជើង​របស់ Liverpool គឺ Elliott បាន​របួស​បាក់​ក​ជើង ក្នុង​ជំនួប​ក្រុម​របស់​គេ​​យក​ឈ្នះ Leeds United ៣-០ កាល​ពី​យប់​មិញ។

Elliott វ័យ​១៨​ឆ្នាំ​បាន​រង​របួស បន្ទាប់​ពី​មាន​ការ​ទាក់​ជើង​ពី​ខ្សែ​ការពារ​របស់ Leeds គឺ Pascal Stujik ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​ក្នុង​វគ្គ​ទី​២។ Elliott បាន​ស្រែក​បង្ហាញ​ការ​ឈឺ​ចាប់​ជា​ខ្លាំង ក្រោយ​ពេល​របួស​ក​ជើង និង​ត្រូវ​សែង​ចេញ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្លឹប​ Liverpool បាន​បញ្ជាក់​ថា Elliott ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ Leeds General Infirmary និង​​បាន​ត្រឡប់​ទៅ​វិញ​​ហើយ។ គេ​នឹង​ត្រូវ​ធ្វើ​ការ​វះកាត់ ខណៈ​ព័ត៌មាន​ផ្សេង​ក្លឹបនឹង​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់។

ជ័យជម្នះ ៣-០ លើ Leeds បាន​ជួយ​ឲ្យ​ Liverpool ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ពិន្ទុ Premier League ​មាន​១០​ពិន្ទុ​ស្មើ​​គ្នា​ជាមួយ​ក្រុម​លេខ​១​និង​២ Man Utd និង Chelsea៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី