Google បង្ហើបតិចៗឲ្យគេដឹងពី Pixel 6 ញាត់សុទ្ធតែរបស់ខ្លឹមៗលើទូរសព្ទជំនាន់ចុងក្រោយបំផុត

  • 2021-09-13 03:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បង្ហោះរូបភាព និងវីដេអូនៅលើគណនីផ្លូវការរបស់ខ្លួនទាំងលើ Instagram និង YouTube ពីដំណឹងខ្លះៗត្រៀមប្រកាសចេញស្មាតហ្វូន ជំនាន់ចុងក្រោយបង្អស់គឺ Google Pixel 6 ។

ព័ត៌មានខ្លះៗអំពី Google Pixel 6 ៖

-Pixel 6 ត្រៀមបង្ហាញខ្លួនថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១

-Pixel 6 រចនារូបរាងផ្នែកខាងមុខ មានប្រជ្រុយតូចមួយ(កាមេរ៉ាមុខ) នឹងមានពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង 120Hz QHD+ curved display ។

សូមមើលវីដេអូ teaser ខ្លីខាងក្រោម៖

លក្ខណៈសម្បត្តិខ្លះៗមុនប្រកាសចេញ

ស្មាតហ្វូន flagship ទាំងពីរខាងលើនឹងសុទ្ធតែដំណើការដោយ Android 12 នឹងបំពាក់បន្ទះឈីប AI SoC របស់ក្រុមហ៊ុន Qualcomm ចំពោះតម្លៃ នៅមិនទាន់អាចប្រាប់បានទេ តែគេប៉ាន់ស្មានថា ជម្រើស RAM 8GB មេម៉ូរី 128GB ខ្ទង់ ៦៩៩ ដុល្លារនិង 256GB ខ្ទង់ ៨៩៩ ដុល្លារ(នៅបរទេស)៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម