លោក សុខ សុភមង្គល៖ ធ្វើការឲ្យគេដំបូង ប្ដូរយកកុំព្យូទ័រដើម្បីជាទុនចាប់ផ្ដើមអាជីវកម្មពីបាតដៃទទេ

  • 2021-09-13 03:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីបុគ្គលិកធ្វើការឲ្យគេបន្ទាប់ពីបញ្ចប់ការសិក្សារពីក្រៅប្រទេសលោក សុខ សុភមង្គល មានក្ដីស្រមៃចង់ភ្លក់រសជាតិបង្កើតអ្វីថ្មីដែលប្រទេសកម្ពុជាកំពុងវិវត្តន៍លើវិស័យបច្ចេកវិទ្យា តែដោយសារលោកខ្វះដើមទុន បទពិសោធន៍លោកបានចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុន អង្គការដែលជួយដល់សង្គម និងបន្តសិក្សាបន្ថែមឲ្យកាន់តែស៊ីជម្រៅលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។

លោកបន្តថា នៅអំឡុងឆ្នាំ២០១២ លោកបានភ្លក់រសជាតិថ្មីមួយទៀតដោយទទួលបានការងារជាគ្រូបង្រៀនដែលជាបទពិសោធន៍ថ្មីនិងមានតម្លៃសម្រាប់លោក។ បន្ទាប់ពីធ្វើការអស់ពេលជាង ១ឆ្នាំជាងលោកបានជួបជាមួយសិស្សានុសិស្សដែលកំពុងរៀនជំនាញបច្ចេកវិទ្យានៅអំឡុងឆ្នាំ២០១៣ ដែលមានគោលដៅដូចគ្នា និងចាប់ផ្ដើបន្តគោលដៅដែលខ្លួនមានដោយយកជំនាញដែលខ្លួនមានទៅធ្វើការឲ្យគេដើម្បីប្ដូរយកជាកំុព្យូទ័រ។ លោកបន្តថា រយ:ពេលត្រឹម៣ខែក្រុមរបស់លោកបានយកជំនាញនេះធ្វើការ និងប្ដូរយកកំុព្យូទ័របាន ១១គ្រឿង ពេលនោះដែលលោកគិតថាគំនិតអាជីវកម្មរបស់លោកបានចាប់ផ្ដើមហើយ។

អាចថាចាប់ផ្ដើមឡើងពីដៃទទេ នៅថ្ងៃទី ៧ ខែ១០ ឆ្នាំ ២០១៣ លោកបានចាប់កសាងក្រុមហ៊ុនផ្តល់សេវាកម្ម Software ដែលមានឈ្មោះ (Codingate) នេះឡើងដោយមានការចូលរួមពីសិស្សជំនាញបច្ចេកវិទ្យា។ ពេលនោះហើយដែលលោកគិតថាជាដើមទុន និងបទពិសោធន៍សម្រាប់យកទៅបើកអាជីវកម្មនេះ និងទទួលបានគម្រោងជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យល្អពីស្នាដៃរបស់ក្រុម។

លោក សុខ សុភមង្គល (រូបភាពពីហ្វេសបុក)

ដោយសារភាពច្បាស់លាស់ ការសិក្សាបានច្រើន និងឆាប់យល់បានពីធ្វើដែលអតិថិជនចង់បាន បានធ្វើឲ្យលោកទទួលបានគម្រោងដោយមានភាពជឿជាក់ពីអតិថិជន ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។ ផ្ដើមចេញពីចំណុចមួយដែលមានភាពជឿជាន់លើខ្លួនឯងស្ថាបនិកក្រុមហ៊ុន Codingate បានកសាង និងបង្កើតក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក Software ដ៏ធំមួយនៅកម្ពុជា។

ចង់ដឹងបទពិសោធន៍ បញ្ហាជួបប្រទះ និង វិធីសាស្រ្តដោះស្រាយបែបណាខ្លះ? លោកអ្នកអាចទស្សនាវីដេអូកម្មវិធី Starting Up ដោយមានការចែករំលែកផ្ទាល់ពីលោក សុខ សុភមង្គល មកបើកកកាយពីចំណុចដំបូងដែលលោកបានបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្ម Software នេះឡើង។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី