Sir Alex ទម្លាយខ្ទេចរឿង​​ទៅ​បញ្ចុះបញ្ចូល Ronaldo ឲ្យ​មក United

  • 2021-09-13 07:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sir Alex Ferguson បាន​ទម្លាយ​ឲ្យ​​ដឹង​​ថា លោក​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការបញ្ចុះបញ្ចូល​ Cristiano Ronaldo ឲ្យ​បោះបង់ Manchester City ដើម្បី​ត្រឡប់​មក​កាន់ Old Traford វិញ។

អតីត​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​ខាង​លើ​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទូរសព្ទ​ទៅ​កាន់ Ronaldo ដើម្បី​លួង​ចិត្ត​គេ​​ឲ្យ​ត្រឡប់​មក Manchester United វិញ ក្រោយ​ចាកចេញ​អស់​១២​ឆ្នាំ។ ដើម​ឡើង City ជា​ក្រុម​​បាន​ទាក់ទង​ទៅ​កាន់ Ronaldo ប៉ុន្តែ Sir Alex ជា​មនុស្ស​សំខាន់​ដែល​អាច​លួង​ចិត្ត​កូន​ចៅ​ចាស់​​ឲ្យ​ត្រឡប់​វិញ។

ជា​ការពិត Sir Alex ពិត​ជា​បាន​ទូរសព្ទ​​​ទៅ​កាន់​កីឡាករ​វ័យ​៣៦​ឆ្នាំ​ពិត​មែន ដែល​ជា​កត្តា​​ធំ​ជំរុញ​ចិត្ត Ronaldo មក​បិសាច​ក្រហម​វិញ។ អតីត​មិត្តរួម​​​ក្រុមផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត​សុទ្ធ​តែ​មាន​ចំណែក​ហៅ CR7 ឲ្យ​មក​ផ្ទះ​ចាស់។

និយាយ​កាល​ពី​ពេល​ថ្មី​ៗ Sir Alex ឲ្យ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​​បាន​ដើរ​តួ​ជា​ផ្នែក​ក្នុង​ការ​នាំ Ronaldo ត្រឡប់​មកវិញ។ ហើយ​លោក​ដឹង Cristiano ចង់​កម​វិញ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​រឿង​សំខាន់។ ហើយ​គ្រប់​យ៉ាង​បាន​ដំណើរ​ការ​យ៉ាង​​ល្អ។ រឿង​ដែល​ពិសេស​នោះ​ លោក​មិន​ចង់​ឃើញ Ronaldo ក្លាយ​ជា​កីឡាករ​របស់ City ឡើយ ទើប​លោក​ប្រាប់​​ទៅ​សហប្រធាន​ក្លឹប Glazers ហើយ​គ្រប់​យ៉ាង​បាន​ជោគជ័យ​ពិតមែន៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម