រឿង​ សោភ័ណ្ឌ​ អំពាវនាវ​ចំៗ​ដាក់​ប្រធាន​សហព័ន្ធ​ឲ្យ​ជួយ​មើលៗ​គ្រូ​ប្រដាល់​ផង​

  • 2021-09-14 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ រឿង​ សោភ័ណ្ឌ​ បាន​អំពាវនាវ​តាម​រយៈ​ហ្វេសបុក​របស់​ខ្លួន​ សុំ​ដល់​ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជួយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​គ្រូ​របស់​ខ្លួន​លោក​ ឈិន​ ក្វាន់ចៃ​ ផង​ព្រោះ​ឥលូវ​កំពុង​ឈឺ​ខ្លាំង​រហូត​ក្រោក​លែង​រួច។​

កីឡាករ រឿង សោភ័ណ្ឌ​

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​កីឡាករ​ រឿង​ សោភ័ណ្ឌ​ គឺ​រូប​គេ​បាន​អំពាវនាវ​ចំៗ​ដល់​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឯកឧត្ដម​ តែម​ ម៉ឺន​ តែ​ម្ដង​ឲ្យ​មើល​គ្រូ​ចាស់ៗ​ ដែល​ជា​អ្នក​មាន​ស្នាដៃ​ផង​ដែរ​កំពុង​ជួប​ទុក្ខ​លំបាក​នៅ​ពេល​នេះ។​ សោភ័ណ្ឌ​ បញ្ជាក់​ទៀត​ថា​គ្រូ​ប្រដាល់​លោក​ ឈិន​ ក្វាន់ចៃ​ នេះ​ហើយ​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​ និង​ជួយ​ឲ្យ​ខ្លួន​មាន​ថ្ងៃ​នេះ​ ជួយ​ឲ្យ​ខ្លួន​មាន​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។​ ឥលូវ​នេះ​លោក​ ឈិន​ ក្វាន់ចៃ​ មាន​ជំងឺ​ឈឺ​ធ្ងន់​រហូត​ក្រោក​លែង​រួច​ហើយ​ និង​មាន​ជីវភាព​ក្រ​លំបាក​គ្មាន​លទ្ធភាព​ព្យាបាល​ទៀត​ផង។​

ការ​លើក​ឡើង​លើហ្វេសបុក សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ លោក​ ឈិន​ ក្វាន់ចៃ​ ជា​គ្រូ​បង្វឹក​ជើង​ចាស់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​ និង​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​បណ្ដុះបណ្ដាល​កីឡាករ​គុន​ខ្មែរ​នា​ពេល​កន្លង​មក។​ នេះ​ជា​លេខ​របស់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ 010414299 0315333395 និងលេខ ABA 001203629 TIT SORPHORN ប្រសិន​បើបងប្អូនចង់ជួយលោក ឈិន ក្វាន់ចៃ៕​

អត្ថបទ៖ នួន ស៊ីណា​