Wijnaldum៖ ខ្ញុំ​ចង់​ត​នៅ Liverpool តែ​ Liverpool មិន​ត្រូវ​ការ​ខ្ញុំ

  • 2021-09-14 13:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ហុល្លង់​កីឡាករ Georginio Wijnaldum បាន​ប្រាប់​សារព័ត៌មាន​បាល់ទាត់​បារាំង​ L'Equipe ថា ខាង​ក្លឹប Liverpool មិន​ត្រូវ​ការ​គេ​ឡើយ ទោះ​បី​ជា​គេ​ចង់​នៅ​ហង្ស​ក្រហម​បន្ត​ក៏​ដោយ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ "អ្នក​ដើរ​តាម​អារម្មណ៍​របស់​អ្នក។ ប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​បញ្ចេញ​នូវ​ទឹកចិត្ត​ចង់​បន្ត​នៅ Liverpool តែ​ដោយ​គ្មាន​ប្រាប់​លម្អិត​អ្វី​នោះ​ទេ Liverpool មិន​បាន​ផ្ដល់​នូវ​អារម្មណ៍​មួយ​ថា ចង់​បន្ត​រក្សា​ទុក​រូប​ខ្ញុំ"។

''ក្នុង​ករណី​នេះ យើង​មាន​តែ​ដើរ​ទៅ​មុខ"។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ Georginio Wijnaldum។

កីឡាករ​រូប​នេះ​ក៏​បាន​ចែក​ផ្លូវ​ជាមួយ Liverpool ហើយ​កីឡាករ​បម្រុង​នឹង​ទៅ Barcelona ទៅ​ហើយ តែ​ការ​ចរចា​យូរ​ពេក ហើយ​ទៅ​វិញ​ទៅ​មក ខ្សែ​បម្រើ​ហុល្លង់​រូប​នេះ​ក៏​សម្រេច​ទៅ​លេង​នៅ Paris Saint-Germain វិញ​នៅ​ឆ្នាំ២០២១​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី