ចង់គាំងពេល​ដឹងទឹកលុយ Fan របស់ Rosé ចំណាយដើម្បីអាចចូលថតរូប Idol នៅ 2021 Met Gala

  • 2021-09-16 03:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកគាំទ្រសមាជិក BLACKPINK គឺ Rosé បាន​ចូល​រួមកម្មវិធី Met Gala 2021 ក្នុងគោលបំណងធំ​តែមួយរួមគ្នាគឺ ផ្ដិតយករូបភាព​របស់តារា​ស្រីរូបនេះ។

នៅ​ថ្ងៃទី១៤ ខែកញ្ញា Rosé បាន​ក្លាយជា​បុគ្គលល្បី​ ដែល​ត្រូវ​បាន​គេលើកឈ្មោះ​មក​និយាយ​ជា​ច្រើន​លើ​បណ្ដាញសង្គម ដោយសារ​វត្តមានរបស់នាង​ពេល​នេះ គឺជា​លើកដំបូង​បង្អស់ក្នុង​កម្មវិធី Met Gala។ កម្មវិធី​ឆ្នាំនេះ​ពិតជា​ទទួល​បាន​ការ​ចាប់អារម្មណ៍​មិនធម្មតាឡើយ ពីសំណាក់​អ្នកគាំទ្រ K-Pop ជា​ពិសេស​អ្នកដែល​ចូលចិត្ត BLACKPINK ក៏ដូចជា Rosé

រូបភាពពី Rosiness 0211
រូបភាពពី Rosiness 0211

ក្រុមអ្នកសារព័ត៌មាន​ជា​ច្រើន​បាន​ បង្ហោះ​រូបភាពជា​បន្តបន្ទាប់ពីការបង្ហាញ​វត្តមាន​របស់តារាៗដែលចូលរួម​កម្មវិធី។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់នោះគឺ អ្នកគាំទ្រ Rosé ក៏នៅទីនោះដែរ ដែល​មាន​សិទ្ធិចូល និង​ផ្ដិតយករូបភាពបាន​ដោយគ្មាន​បញ្ហា។

Fansite ដែលមាន​ឈ្មោះថា Rosiness 0211 បាន​បង្ហោះ​រូបភាព​ជា​ច្រើនរបស់​ Idol របស់ខ្លួន មាន​ទាំងរូបភាព​ជិតៗ (Close-Up) របស់ Rosé ចេញមកគឺច្បាស់ៗតែម្ដង។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​មិនគួរឲ្យជឿគឺ ពេល​មាន​អ្នកស្វែង​រក​ការពិតដឹងពីចំនួនទឹកប្រាក់ដែល Fansite របស់នាងហ៊ានចំណាយសម្រាប់ឱកាសពិសេសនេះ។

តាមព័ត៌មាន ដើម្បីទទួល​បានសំបុត្រចូលទស្សនា ក្នុងនាម​ជា​អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មាន ឬ​ ម្ចាស់ Page អ្វី​មួយ ត្រូវ​ចំណាយលុយដល់ទៅ ៣៥ ០០០ដុល្លារ ឯណោះ។ លើសពីនេះ​ “Rosiness 0211” មកពីប្រទេស​កូរ៉េខាងត្បូងទៀត ដូច្នេះក៏ត្រូវចំណាយថ្លៃធ្វើដំណើរ និងថ្លៃស្នាក់របស់ខ្លួនផងដែរ។ ដូច្នេះបើគិតទាំងថ្លៃទាំងនេះ “Rosiness 0211” ត្រូវ​ចំណាយលើសពី ៤៥ ០០០ដុល្លារទៅទៀត។

គ្រាន់តែ​ព័ត៌មាន​នេះ​បែក​ធ្លាយភ្លាម គ្រប់គ្នា​ពិតជា​ភ្ញាក់ផ្អើល​ថា​ អ្នកគាំទ្ររបស់ម្ចាស់បទ «On The Ground» ពិតជាសុទ្ធតែជាអ្នកមានៗ។ មួយវិញទៀត​នេះ​មិនមែន​ជាលើកទី ១​ទេ ដែល Rosiness 0211 អមដំណើរ Rosé ចូលរួមកម្មវិធីសំខាន់ៗបែបនេះ ព្រោះ​កន្លងមកដូចកាលពី Rosé ចូលរួមកម្មវិធី Yves Saint Laurent Fashion Show 2020 អ្នកគាំទ្រម្នាក់នេះក៏បាន​ទៅដល់នោះដែរ៕

រូបភាពពី Rosiness 0211

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី