ទូរសព្ទសេរ៊ីថ្មី Redmi 10 បានបង្ហាញខ្លួនជាផ្លូវការណ៍នៅក្នុងប្រទេសកម្ពុជាហើយ

  • 2021-09-19 03:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Xiaomi បានធ្វើកម្មវិធីសម្ពោធជាផ្លូវការណ៍ដើម្បីស្វាគមន៍នូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi 10 នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងពិសេសពី អ្នកដែលមានឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យានៅលើបណ្តាញសង្គម ក្នុងនោះក៏មានកម្មវិធីចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

លោក រ៉ៃ យ៉ា ប្រធានគ្រប់គ្រងផ្នែកទីផ្សាលក់រាយរបស់ Xiaomi ប្រចាំកម្ពុជាក៏បានធ្វើការបង្ហាញពីឆន្ទៈរបស់ Xiaomi ដែលនាំយកបច្ចេកវិទ្យាឆ្លាតវៃ និងច្នៃប្រឌិតថ្មី ដើម្បីឲ្យគ្រប់គ្នានៅប្រទេសកម្ពុជាអាចរីករាយជាមួយបច្ចេកវិទ្យាដ៏ល្អបំផុតជាមួយនឹងតម្លៃសមរម្យផងដែរ។

ខាងក្រោមនេះគឺជាហេតុផលទាំង ១០ ដែល Redmi 10 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នា៖

១.ការរចនាម៉ូតទាន់សម័យ

Redmi 10 ត្រូវបានរចនាម៉ូតឡើងយ៉ាងប្រណិត តួខ្លួនស្រោបដោយកញ្ចក់ Glossy Glass រលោងជាមួយស៊ុមផ្លាស្ទីកជុំវិញ កម្រាស់ស្តើង 8.9mm និងទំងន់ 181 ក្រាមតែប៉ុណ្ណោះ។ Redmi 10 ក៏បានផ្តល់នូវជម្រើសពណ៌ដល់ទៅ៣ពណ៌គឺ ប្រផេះ ស និងទឹកសមុទ្រ សាកសមនឹងយក ទៅតាមខ្លួនគ្រប់កាលៈទេសៈ។

២.ថាមពលថ្មធំ សាកលឿន កាន់បានយូរ

សម្រាប់ថាមពលថ្មគឺមានទំហំ 5,000mAh ទ្រទ្រង់ការសាកលឿន 18W តាមរយៈរន្ធចម្លង USB-C និងមានមុខងារ reverser charge កំលាំង 9W សម្រាប់សាកថ្មទៅ អោយទូរស័ព្ទផ្សេងបាន តាមខ្សែ USB-C ថែមទៀតផង។ ហើយអ្វីដែលពិសេសគឺ Redmi 10 មានភ្ជាប់មកជាមួយ ឆ្នាំងសាកល្បឿនលឿនកំលាំង 22.5W នៅក្នុងប្រអប់ស្រាប់ផងដែរ។

៣.កាមេរ៉ាថតបានច្បាស់

កាមេរ៉ាក្រោយរបស់ Redmi 10 មានចំនួន 4 គ្រាប់ភ្ជាប់ដោយសែនស័រគោលទំហំ 50MP aperture f/1.8 ស្ថិតនៅខាងលើគេរំលេចដោយផ្ទៃស៊ុមពណ៌ទឹកប្រាក់រួមជាមួយសែនស័រ Ultra-wide angle ទំហំ 8MP ហើយនិងសែនស័រ Macro និង Depth Sensor មានទំហំ 2MP ដូចគ្នា។ ជាមួយគ្នានេះ កាមេរ៉ាសែលហ្វីក្នុងលែនទំលុះអេក្រង់ មានទំហំ 8MP។

៤.កម្លាំងម៉ាស៊ីនខ្លាំង

Redmi 10 គឺជាស្មាតហ្វូនកម្រិតមធ្យមដែលបំពាក់នូវបន្ទះឈីបខ្លាំង MediaTek Helio G88។ បន្ទះឈីបជំនាន់ថ្មីនេះភ្ជាប់ ដោយអង្គ CPU កម្រិត Octa-core រត់លើប្រព័ន្ធ Cortex-A75 ល្បឿន 2.0GHz ភ្ជាប់ជាមួយរ៉េម ទំហំ 4GB និង 6GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំចាប់ពី 64GB ដល់ 128GB។ ស្មាតហ្វូនស៊េរី ថ្មីមួយនេះប្រតិបត្តិការណ៍ដោយ Android 11 និងស្រោបដោយ MIUI12.5។

៥.ប្រព័ន្ធសំឡេងលឺច្បាស់ល្អ

Redmi 10 បំពាក់នូវប្រព័ន្ធ Speaker ដល់ទៅពីរគ្រាប់ និងមានរន្ធដោតកាស 3.5mm មួយផងដែរ ដែលអាចផ្តល់ជូននូវសំឡេងពិរោះរន្តំ។ ៦.ផ្តល់ការភ្ជាប់ទំនាក់ទំនងដ៏ងាយស្រួល ស្មាតហ្វូននេះអាចប្រើស៊ីមបានពីរ ប្រព័ន្ធសេវាខ្លាំង និងមានមុខងារពិសេស IR Blaster ដែលអាចបញ្ជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ជំនួសតេឡេបាន។

៧. ប្រព័ន្ធសុវត្ថិភាព

Redmi 10 ភ្ជាប់មកនូវប្រព័ន្ធស្កេនក្រយ៉ៅដៃដោះសោរសុវត្ថិភាពដែលស្ថិតនៅលើនៅលើប៊ូតុងបិទបើកនៅគែមខាងស្តាំនៃទូរស័ព្ទព្រមទាំងអាចដោះសោរដោយស្កែនមុខផងដែរ។

៨.គុណភាពអេក្រង់

Redmi 10 បំពាក់អេក្រង់ IPS LCD កម្រិត 90Hz ទំហំ 6.5 អ៊ីញ កម្រិតបង្ហាញ Full HD+ លើខ្នាត Aspect ratio 20:9 និងមានកម្រិតដង់ស៊ីតេភាពច្បាស់ 405ppi។

៩. តម្លៃសមរម្យ

បើទោះបីជាស្មាតហ្វូនមួយនេះបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនក៏ពិតមែនតែសម្រាប់តម្លៃគឺត្រឹមតែ $159 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $189 ប៉ុណ្ណោះ។

១០. ផ្ដល់ជូនប័ណ្ណធានារហូតដល់១៨ខែ រឺ១ឆ្នាំកន្លះ

នេះក៏ជាភាពទាក់ទាញមួយដែលមិនអាចប្រកែកបាន រាល់ការជាវទូរសព្ទ័ឆ្លាតវៃស៊េរីថ្មី Redmi 10 នឹងទទួលបានប័ណ្ណធានារហូតដល់១៨ខែ រឺ១ឆ្នាំកន្លះពីក្រុមហ៊ុន Xiaomi ផ្ទាល់តែម្ដង។

ឥឡូវនេះ Redmi 10 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ! លោកអ្នកអាចស្វែងរកទិញបាននៅតាមបណ្តារ Xiaomi Store ដៃគូរសហការអនឡាញ និងហាងលក់ទូរស័ព្ទនានានៅក្នុងប្រទេសកម្ពុជា! ជាមួយនឹងការប័ណ្ណធានា១៨ខែ ថែមជូនស៊ីមកាតស្មាតលេខពិសេស និងគំរោងស្មាតធំហ្មង១២សប្តាហ៍! នៅចាំអីទៀត! ទៅហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នកឥឡូវនេះដើម្បីធ្វើជាម្ចាស់របស់ Redmi 10.

បន្ថែមពីនេះទៅទៀត Xiaomi ក៏បានដាក់សម្ពោធឧបករណ៏ឆ្លាតវៃស៊េរីថ្មីបីប្រភេទគឺកាសឥតខ្សែរ Redmi Buds 3 Pro តម្លៃ $65 , កាមេរ៉ាសុវត្ថិភាពឆ្លាតវៃឥតខ្សែរ Mi Wireless Outdoor Security Camera 1080p តម្លៃ $85 និង Mi Router AX9000 តម្លៃ $239 ជា Tri-Band Wifi 6 Router ដ៏ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាជាពិសេស Gamers។

សម្រាប់ពត៌មានបន្ថែម សូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia

អត្ថបទ៖ In Sopheng