ហេតុផលបែបនេះសោះ ទើបគ្រូ PSG ដូរ Messi ចេញធ្វើឱ្យគេខឹងខ្លាំង
- 2021-09-20 01:19:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលបែបនេះសោះ ទើបគ្រូ PSG ដូរ Messi ចេញធ្វើឱ្យគេខឹងខ្លាំង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញកាយវិការមិនពេញចិត្តសោះឡើយ នៅពេលលោក Mauricio Pochettino សម្រេចចិត្តប្ដូររូបគេចេញនៅនាទី៧៥ក្នុងការប្រកួតនៅយប់មិញនេះ។
Messi បានចូលលេងជម្រើស១១នាក់ដំបូងឱ្យក្រុម PSG ក្នុងការប្រកួតជាមួយក្រុម Lyon នៅយប់មិញនេះ។ ខ្សែប្រយុទ្ធកំពូលខាងលើនៅមិនទាន់អាចមានឱកាសរកគ្រាប់បាល់បាននោះទេ ហើយក៏ត្រូវលោក Mauricio Pochettino ប្ដូរចេញនៅនាទី៧៥ថែមទៀត ដែលធ្វើឱ្យរូបគេបង្ហាញកាយវិការមិនពេញចិត្តឡើយ។
ចំពោះមូលហេតុដែលធ្វើឱ្យអ្នកចាត់ការក្រុមសម្រេចចិត្តប្ដូរ Messi ចេញត្រូវបានលោកពន្យល់ថា៖ “យើងបានធ្វើការសម្រេចចិត្តប្ដូរ Messi ចេញក៏ព្រោះតែមើលឃើញថាបើបន្ដលេងទៀតអាចនឹងធ្វើឱ្យគេរបួសបាន។ យើងមានប្រកួតសំខាន់នៅពេលខាងមុខទៀត ហើយយើងត្រូវតែការពារគាត់។ នេះជាការសម្រេចចិត្តសម្រាប់ក្រុមនិងគ្រប់គ្នាបានដឹងហើយថាយើងមានកីឡាករល្អៗជាច្រើន។ យើងត្រូវធ្វើការសម្រេចចិត្តនេះ”៕