ក្រុមហ៊ុនទូរគមនាគមន៍វៀតណាមធំៗ ៣ គាំទ្រសេវា 5G លើ iPhone 13

  • 2021-09-20 06:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទូរគមនាគមន៍វៀតណាមធំៗចំនួន ៣ ដូចជា៖ ក្រុមហ៊ុន Viettel, VinaPhone និង Mobifone ស្ថិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុនជាង ២០០ មកពី ៦០ ប្រទេសជុំវិញពិភពលោក ជាដៃគូរបស់ Apple ដែលគាំទ្រសេវា 5G ក្នុងស្រឡាយ iPhone 13 អំឡុងពេលលោកស្រី Kaiann Drance អនុប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ធ្វើបទបង្ហាញ 5G network មានលើ iPhone 13 ។

Viettel, VinaPhone និង Mobifone /រូបថតយកចេញពីវីដេអូ Apple

យោងលើប្រភពពីសារព័ត៌មានក្នុងស្រុកវៀតណាមជាភាសាអង់គ្លេស vietnam net រំលេចឲ្យដឹងថា ក្រុមហ៊ុនទាំងបីខាងលើ បានសាកល្បងជោគជ័យរួចរាល់ហើយ រង់ចាំតែប្រកាសទទួលអជ្ញាប័ណ្ណផ្លូវការ (officially licensed) នៅឆ្នាំ ២០២២ ពី Apple ប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមទៀតថា វៀតណាម គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត តេស្តសាកល្បងជោគជ័យ និងកំពុងដំឡើងបណ្ដាញ 5G ក្នុងប្រទេស បន្ទាប់ពីប្រទេស ថៃ, សឹង្ហបុរី, ឥណ្ឌូនេស៊ី និងហ្វីលីពីន៕

រូបតំណាង 5G លើ iPhone

-អត្ថបទទាក់ទង៖ Smart និង Huawei សាក​ល្បងប្រព័ន្ធ​ 5G ​ជា​លើក​ដំបូង​នៅ​កម្ពុជា

ប្រភព៖ Vietnamnet   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី