ក្រៅពីប្រដាល់ត្រកូល «ម៉ន» ក៏ជាជើងខ្លាំងខាងបាល់ទះផងដែរ
- 2021-09-21 03:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីប្រដាល់ត្រកូល «ម៉ន» ក៏ជាជើងខ្លាំងខាងបាល់ទះផងដែរ
ចន្លោះមិនឃើញ
ម៉ន ព្រហ្មម៉ាញ ថាត្រកូល «ម៉ន» ទាំង៦នាក់គឺចេះលេងបាល់ទះទាំងអស់គ្នា និងមានសមត្ថភាពល្អដែលអ្នកក្នុងស្រុកភូមិទទួលស្គាល់ថាខ្លាំងសមរម្យអាចលេងឆ្លងភូមិទៀតផង។
អ្នកប្រដាល់ ម៉ន ព្រហ្មម៉ាញ បានឲ្យដឹងថា ក្រៅតែអាជីពឈឺសាច់នេះគឺបងប្អូនបង្កើតរបស់ខ្លួនគឺអាចកីឡាបានច្រើនប្រភេទដូចជា បាល់ទាត់ បាល់ទះ និងអុំទូកជាដើម។ ចំពោះបាល់ទះនេះវិញគឺបងប្អូនទាំង៦នាក់របស់គេអាចលេងបានទាំងអស់គ្នា និងបានល្អទៀត។
ក្នុងបងប្អូនទាំង៦នាក់នោះគឺមាន៤នាក់លេងខ្លាំងជាងគេរួមមាន រ៉េ វិរ័ត្ន ម៉ន វិរៈ ម៉ន រ៉ៃយ៉ា ម៉ន ព្រហ្មម៉ាញ ចំណែក ម៉ន សាម៉េត និង ម៉ន លីហួ លេងគួរសម។ ព្រម្មម៉ាញ បន្ថែមទៀតថា រូបគេលេងប្រហែល៣ឆ្នាំមកហើយ និងធ្លាប់ចេញលេងតាមភូមិផ្សេងៗក៏ច្រើនដែរជាមួយបងប្អូនបង្កើតរបស់គេ។ កូនប្រុសពៅត្រកូល ម៉ន រូបគេគឺលេងស្មាត់ស្កាំ និងពេលខ្លះប្ដូរទៅលេងឆ្វេងផងដែរ។
រំលឹកដែរថា ត្រកូល «ម៉ន» គេស្គាល់ជាខ្សែស្រឡាយខាងប្រដាល់គឺមានបន្តតាំងពីឪពុក លោក ម៉ាង ម៉ន មកម្ល៉េះ។ ត្រកូលនេះគឺមានគ្នាច្រើនលេងលើប្រភេទកីឡាប្រដាល់គុនខ្មែរ និងសកល។ ម៉ន ព្រហ្មម៉ាញ បច្ចប្បន្នក៏ជាប្រដាល់សកលជម្រើសជាតិផងដែរ៕