គិត​ត្រឹម​ពេល​នេះ​ បែលហ្ស៊ិកឈរ​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក​៣​ឆ្នាំ​គត់

  • 2021-09-21 03:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ដើម​សប្ដាហ៍​នេះ ក្រុម​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិកបាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង FIFA World Ranking រយៈពេល​៣​ឆ្នាំ​គត់។

​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​៣​ប្រកួត​ចុងក្រោយ​ទល់​នឹង​អេស្តូនី ឆេក​និង​បេឡារូស ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិកបច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លើ ប្រេស៊ីល អង់គ្លេស​ បារាំង​និង​អ៊ីតាលី។

លោក Roberto Martinez ពេល​នេះ​បាន​ឈាន​ដល់​ជ័យជម្នះ​​ទី​៥០​ប្រកួត ក្នុង​ការ​ដឹក​នាំ​៦៤​ប្រកួត​ជាមួយ​ជម្រើសជាតិ​បែលហ្ស៊ិក​ វ៉ា​កំណត់ត្រា​របស់​លោក Guy Thys។ ហើយ​ក្នុង​ពេល​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​បែលហ្ស៊ិករក្សា​តំណែង​លេខ​១​ក្នុង FIFA World Ranking។ យ៉ាងណាមិញ ត្បិត​ឈរ​​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ តែ​ពួក​គេ​មិន​ទាន់​បាន​ឈ្នះ​ពាន​អន្តរជាតិ​ណា​មួយ​នៅ​ឡើយ​ទេ៕ ​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ