iOS & iPadOS 15 ទើបដាក់ឱ្យប្រើជំនាន់ Public Version ជាលើកដំបូងនៅប៉ុន្មានម៉ោងមុននេះ។ ដោយឡែកមុននឹងអាប់ឌែត iPhone និង iPad របស់អ្នក អ្នកអាចដឹងលម្អិតពីចំណុចខ្លឹមៗរបស់វាជាមុនសិន ដុចមានបង្ហាញជូនខាងក្រោមនេះ។
ប្រព័ន្ធប្រតិបត្តិការ iOS 15
-
កម្មវិធី FaceTime មានមុខងារ SharePlayសម្រាប់ share screen ឬ share video & music ទៅភាគីម្ខាងទៀត អំឡុងពេលខលវីដេអូ។ លើសពីនេះ វាក៏អាចខលវីដេអូ effect Portrait mode ដើម្បីកាត់ព្រាលផ្ទៃខាងក្រោយផងដែរ។
-
មុខងារ Focus កាត់បន្ថយការរំខានពីអ្នកដទៃ ឬសារដំណឹងផ្សេងៗ ដោយវាអាចប្រាប់ទៅភាគីម្ខាងទៀតថា អ្នកកំពុងរវល់នឹងអ្វីមួយ លើកលែងតែការផ្ញើសារបន្ទាន់ ទើបអាចឆ្លងកាត់មុខងារនេះបាន។
-
មុខងារ Live Text អាចចម្លង បកប្រែ ឬខលទូរសព្ទបានភ្លាមៗ ពីតួអក្សរឬលេខ ដែលមានលើផ្ទាំងអ្វីមួយ ឬក្រដាសជាដើម។
-
មុខងារ Spotlight និង Visual Look Up សម្រាប់ស្វែងរក និងព៏ត៌មានលម្អិតពីអ្នកសិល្បៈ បុគ្គលល្បីៗ កម្មវិធីទូរទស្សន៍ ភាពយន្ត ទេសភាព ធម្មជាតិ ហើយអ្នកក៏អាចស្វែងរកតាមរយៈរូបថតក្នុង iPhone ស្រាប់ផងដែរ។
-
កម្មវិធី Photos មុខងារ Memories សម្រាប់ផលិតវីដេអូអនុស្សាវរីយ៍ អាចកំណត់បន្ថែម កែកុនវីដេអូ ដោយអ្នកប្រើផ្ទាល់ និងមានបន្ថែមតន្ត្រីជាង ១០លានបទ នៅក្នុងនោះ។
-
មុខងារ Privacy អាចដឹងពីកម្មវិធីដែលប្រមូលទិន្នន័យរបស់អ្នក រួមទាំងភាគីណាខ្លះដែលពាក់ព័ន្ធទិន្នន័យនោះ និងផ្ដល់សិទ្ធដល់អ្នកប្រើ ឱ្យគ្រប់គ្រងទិន្នន័យទាំងនោះដោយខ្លួនឯងផ្ទាល់បាន។
-
iCloud+ អាចឱ្យអ្នកប្រើលាក់អ៊ីមែល ដោយប្រព័ន្ធនឹងបង្កើតអ៊ីមែលថ្មីជំនួសអ៊ីមែលពិត រាល់ពេលបំពេញព័ត៌មានលើ Web ឬចុះឈ្មោះ subscribe អ្វីមួយ។
-
កម្មវិធី Safari ផ្ដល់ជម្រើសផ្លាស់ប្ដូរពី Tab មួយ ទៅ Tab មួយទៀត ស្រួលជាងមុន ដោយគ្រាន់តែប្រើដៃអូសកាត់ និងផ្ដល់ Tab groups ងាយស្រួលមើល និងជ្រើសរើសជាងមុន។ កាន់តែពិសេស គឺអាចតម្លើង extensions នៅក្នុងកម្មវិធី Safari បានដូចជា កុំព្យូទ័រ Mac អ៊ីចឹង។
-
កម្មវិធី Maps បន្ថែមព័ត៌មានលម្អិតជាងមុនរួមទាំងព័ត៌មានផ្លូវ ដើមឈើ អាគារ និងផ្លូវសម្រាប់មនុស្សដើរមានការចង្អុលបង្ហាញ បែប AR ងាយស្រួលសម្គាល់។
ងាកមក ប្រព័ន្ធប្រតិបត្តិការ iPadOS 15 វិញ វាមានលក្ខណៈស្រដៀងនឹង iOS 15 ខាងលើផងដែរ គ្រាន់តែបានបន្ថែមមុខងារពិសេសៗផ្សេងទៀតដូចជា៖
-
កម្មវិធី SwiftUI សម្រាប់ Developer សរសេរកូដបង្កើតកម្មវិធី និងអាចតេសដំណើរការផ្ទាល់ៗលើ iPad តែម្ដង។ Developer ក៏អាចប្រើវាសម្រាប់ដាក់ បញ្ចូលកម្មវិធីទៅក្នុង App Store បានផងដែរ។
-
Keyboard និង mouse ឬ trackpad អាចប្រើបានដំណាលគ្នា ទាំងលើ iPad និងលើកុំព្យូទ័រ Mac ដែលប្រើ ប្រព័ន្ធប្រតិបត្តិការថ្មី macOS Monterey។
-
មុខងារ Widgets មាន widgets ថ្មីៗបន្ថែមដូចជា កម្មវិធី Find My, Contacts, Game Center, App Store និង Mail ដោយ widgets ជាច្រើនអាចកំណត់ទំហំឱ្យធំជាងមុនបាន។
-
មុខងារ App Library ដាក់ឱ្យប្រើលើកដំបូង លើ iPad សម្រាប់រៀបចំកម្មវិធីតាមមាតិកា ដូចមានលើ iPhone ផងដែរ។
-
អាចធ្វើការ Multitasking លើកម្មវិធីជាច្រើនដំណាលគ្នា ដោយមាន menu ដូចជា full screen, Slide Over, Split View និងអាចបង្ហាញជា center window នៅលើមុខងារ App Switcher។
-
មុខងារ Keyboard shortcuts អ្នកអាចប្រើប៊ូតុងផ្លូវកាត់ជាច្រើន (shortcuts) ខណៈបានភ្ជាប់ក្ដារចុច ទៅនឹង iPad។
សរុបមក ទាំងអស់នេះជាចំណុចខ្លាំង និងថ្មី ដែលមានលើ iOS និង iPadOS 15។ តើអ្នកយល់យ៉ាងណាដែរ តើគួរអាប់ឌែត iPhone និង iPad របស់អ្នកដែរឬអត់?
បើសិនជាចង់អាប់ឌែត សូមចូលទៅកាន់៖
- បើកកម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕
អត្ថបទ៖ កុសល