អ្នកប្រើអ៊ីនធើណិតបង្កើតបេក្ខភាពក្រុមប្រកួតកម្មវិធី "Street Woman Fighter" Version IDOL អាជីព

  • 2021-09-21 04:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី «Street Woman Fighter» គឺជាកម្មវិធី​ដែល​កំពុងពេញនិយម​ខ្លាំង​ក្នុងប្រទេស​កូរ៉េនាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះ ពិតជា​ពេញ​ទៅដោយការប្រកួតស្វិតស្វាញមិនធម្មតា ដោយមាន​ការ​ចូលរួមពីក្រុមរាំពូកែៗសុទ្ធតែជានារីៗ ប្រចាំប្រទេស​កូរ៉េខាងត្បូង រួមមាន៖ YGX, LACHICA, WANT, WAYB, CocaNButter, ProudMon, HolyBang និង HOOK

ស្របពេល​ក្រុមចូលរួមភាគច្រើនរបស់​កម្មវិធី បាន​ទទួលការ​បណ្ដុះបណ្ដាល​និងមាន​បទពិសោធមិនច្រើនរួចមក​ហើយទាក់ទងនឹង​ការបញ្ចេញ​ក្បាច់រាំបែប Street Dance ប៉ុន្តែ​កម្មវិធីក៏មិនបាន​ដាក់កំណត់ថា​ទាល់តែជា អ្នករាំអាជីពទើបចូលរួមបាននោះទេ។ ដូច Lee Chae Yeon (អតីតសមាជិក IZ*ONE) ពេល​នេះគឺជាផ្នែក​មួយរបស់​ក្រុម WANT

ចំណែក​ភ្ញៀវកិត្តិយសវិញ​មាន Sooyoung (Girls’ Generation), Choi Yoo Jung (Weki Meki), Yves (LOONA) និង Lee Young Ji ជា​ដើម។

ដោយសារមានការចាប់អារម្មណ៍បែប​នេះ ទើប​មហាជន​ជាច្រើននាក់បាន​ពិភាក្សាគ្នា​លេង ដោយជ្រើសយក​តារា​ស្រី K-Pop មួយចំនួន ដែលស័ក្តិសមក្នុងក្នុងការ​បង្ហាញ​ក្បាច់រាំ​អស្ចារ្យក្នុងកម្មវិធី។ ដោយពួកគេ​បាន​ជ្រើស ដោយរៀបតាម​ប្រភេទ និងចរិតក្បាច់រាំរបស់តារា​ស្រីអាជីពទាំងនោះ។ ទស្សនាដូចខាងក្រោម នូវក្រុមដែល​ជ្រើសចេញពីការយល់ឃើញរបស់អ្នក​ប្រើអ៊ីនធើណិត៖

បេក្ខភាព Team A

១. Hyoyeon (Girls' Generation)

២. Seungyeon (CLC)

៣. Soyeon ((G)I-DLE)

៤. Seulgi (Red Velvet)

បេក្ខភាព Team B

១. Minzy (2NE1)

២. Lisa (BLACKPINK)

៣. YooA (Oh My Girl)

៤. Hayoung (fromis_9)

បេក្ខភាព Team C

១. HyunA

២. MOMO (TWICE)

៣. Ryujin (ITZY)

៤. Choi Yoo Jung (Weki Meki)

៥. Kim Chung Ha

ប្រភព៖ Allkpop  

អត្ថបទថ្មី