ឌឺ៩! Ancelotti ថាបើជ្រុលហើយ លេង World Cup ១ឆ្នាំម្ដងម៉ង់ទៅ
- 2021-09-21 06:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌឺ៩! Ancelotti ថាបើជ្រុលហើយ លេង World Cup ១ឆ្នាំម្ដងម៉ង់ទៅ
ចន្លោះមិនឃើញ
លោក Carlo Ancelotti អ្នកចាត់ការក្រុមReal Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងទៅនឹងរឿងដែល FIFA មានគម្រោងចង់បង្កើតពានរង្វាន់ FIFA World Cup លេង២ឆ្នាំម្ដងផងដែរ។
មួយរយៈកន្លងមកនេះ មានធ្លាយរឿងដែល FIFA ចង់បង្កើតការប្រកួត World Cup ដោយលេង២ឆ្នាំម្ដង មិនមែន៤ឆ្នាំម្ដងដូចមុននោះទេ។ ពួកគេចង់ធ្វើបែបនេះ ក៏ដោយសារតែគិតថាការលេង៤ឆ្នាំម្ដងមានរយៈពេលយូរខ្លាំងពេក ខណៈដែលប្រទេសមួយចំនួនមិនសូវមានសកម្មភាពប្រកួតផងដែរ។
តែការលើកឡើងនោះត្រូវបានអ្នកចាត់ការជាច្រើននាក់បានចេញមកបដិសេដ មិនយល់ស្របនោះទេ ព្រោះនឹងធ្វើឱ្យកីឡាករមិនមានពេលសម្រាក និងប្រឈមគ្រោះថ្នាក់ច្រើន។ ក្នុងនោះលោក Ancelotti អ្នកចាត់ការក្រុម Real Madrid ថែមទាំងនិយាយឌឺដងទៅខាង FIFA វិញទៀតថា បើជ្រុលតែចង់ធ្វើបែបនេះហើយ គួរតែលេង១ឆ្នាំម្ដងតែម្ដងទៅ។
អ្នកចាត់ការសំបូរបទពិសោធខាងលើអះអាងថាការលេង២ឆ្នាំម្ដង គឺជាកាលវិភាគគ្រោះថ្នាក់សម្រាប់កីឡាករណាស់។ FIFA និង UEFA គួរតែពិភាគ្សារឿងនេះឱ្យមែនទែន។ វាជារឿងដែលមានសម្ពាធខ្លាំងទៅលើកីឡាករមែនទែន ដែលពួកគេមិនមានពេលសម្រាកសោះឡើយ៕