ចង់ទិញផ្ទះ ទទួលបានសញ្ជាតិអឺរ៉ុប ត្រូវគិតគូរលើរឿងនេះ តែបើផុតឆ្នាំ2021 ពិបាកបន្តិចហើយ

  • 2021-09-21 07:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការវិនិយោគលើអចលនទ្រព្យដើម្បីទទួលបានសញ្ជាតិក្នុងតំបន់អឺរ៉ុប ពិតជាទទួលបានការចាប់អារម្មណ៍គួរសមពីសំណាក់ អ្នកវិនិយោគ អ្នកលំដាប់ខ្ពស់មួយចំនួនដែលបានគិតគូរពីអនាគតគ្រួសាររបស់គាត់បានច្បាស់លាស់។ ប្រទេសម៉ុងតេណេក្រូ ប្រទេសក្រិក ប្រទេសព័រទុយកាល់ និង ផ្សេងទៀតក្នុងតំបន់អឺរ៉ុប កំពុងរៀបចំវិធានការថ្មីដែលអាចមានផលរំខានបន្តិចបន្តួចដល់អ្នកស្នើរសុំទាំងអស់ជុំវិញពិភពលោក។ ប៉ុន្តែ មុននឹងគិតគូរដល់ផលរំខានទាំងនោះ យើងចង់ឲ្យអ្នកស្គាល់កម្មវិធីនេះបន្តិចសិន មុនធ្វើការសម្រេចចិត្តប្រើសេវាកម្មនេះ ព្រមទាំងរើសដៃគូរធ្វើការលើរឿងទាំងនេះឲ្យបានត្រឹមត្រូវ។

១. ប្រភេទកម្មវិធី

កម្មវិធីវិនិយោគលើអចលនទ្រព្យបែងចែកជា3ប្រភេទ រួមមាន Residency Permit, Golden Visa និង Citizenship។

សម្រាប់ Residency Permit , Golden Visa មានលក្ខណៈស្រដៀងគ្នា និងអត្ថប្រយោជន៍ប្រហាក់ប្រហែលគ្នា។ ដោយឡែកចំពោះ Citizenship វិញគឺពិសេសជាងគេបន្តិច ព្រោះអ្នកវិនិយោគ បានទទួលសិទ្ធពេញលេញ១០០% ជាសញ្ជាតិប្រទេសមួយ ដែលអាចទទួលបានអត្ថប្រយោជន៍និ ងការលើកលែងដូចប្រជាជនក្នុងប្រទេសនោះផងដែរ។ ក្រោយពីទទួលបានសញ្ជាតិក្នុងតំបន់អឺរ៉ុប អ្នកអាចធ្វើការដើរហើរ ប្រកបអាជីវកម្ម ឬសុំសិទ្ធរស់នៅបានយ៉ាងងាយស្រួលទូទាំងទ្វីបអឺរ៉ុបទៀត។

២. ស្វែងយល់ពីវិធីសាស្ត្រវិនិយោគ

ការវិនិយោគលើអចលនទ្រព្យដើម្បីទទួលបានសញ្ជាតិ ឬ Golden visa នេះ អ្នកត្រូវត្រៀមថវិការច្រើនគួរសម ពោលគឺចន្លោះពី 450000ដុល្លារឡើងទៅសម្រាប់ សមាជិកគ្រួរសារ 4នាក់។ ថវិការនេះ នឹងបែកចែកជា 2 ផ្នែក ដោយមួយផ្នែក សម្រាប់ការទិញអចលនទ្រព្យ និង មួយផ្នែកទៀតសម្រាប់បង់វិភាគទានចូលរដ្ឋ។ ដូចនេះមាននយ័ថា មិនមែនឲ្យតែអ្នកទិញអចលនទ្រព្យក្នុងប្រទេសនោះ ហើយអ្នកអាចបានចូលសញ្ជាតិ ឬមានសិទ្ធចេញចូលពិសេសនោះទេ ប៉ុន្តែ អ្នកត្រូវបង់វិភាគចូលរដ្ឋដូចគ្នាទៀត ទើបអ្នកអាចទទួលបានអ្វីដែលអ្នកចង់បាន ហើយថវិការខាងដើម គឺជាការប៉ាន់ស្មានសម្រាប់ធ្វើរឿងទាំងនេះ។

៣. ស្វែងយល់ពីគោលបំណងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តរើសយកកម្មវិធីណាមួយ

មនុស្សមួយចំនួននៅស្រពិចស្រពិលលើរឿងទាំងអស់នេះ ដោយអ្នកខ្លះគាត់គ្រាន់តែចង់បានសិទ្ធចេញចូលពិសេសដើម្បីងាយស្រួលធ្វើដំណើរជុំវិញពិភពលោក អ្នកខ្លះចង់ផ្លាស់ប្ដូរទីកន្លែងរស់នៅ និង ផ្សេងៗទៀត ដូចនេះទើបយើងសូមណែនាំឲ្យអ្នកពិភាក្សារជាមួយអ្នកជំនាញជាមុន មុននឹងដៅគោលដៅលើការវិនិយោគប្រភេទនេះ។ មូលហេតុដោយសារតែវិធីសាស្ត្រទាំងនេះស្ដាប់ទៅវាងាយ តែដំណាក់ការក្នុងការធ្វើត្រូវរៀបចំយ៉ាងប្រុងប្រយត្ន័ជាទីបំផុត។ ប្រសិនបើអ្នកចាប់អារម្មណ៍លើការវិនិយោគប្រភេទនេះ CAMILLENNIAL INVESTMENT គឺជាដៃរគូរល្អឥតខ្ចោះក្នុងការរៀបចំ ព្រោះក្រុមហ៊ុននេះបានសហការណ៍ជាមួយ Chestertons អង់គ្លេសមានអាយុកាលជាង200ឆ្នាំលើផ្នែកទីផ្សារអចលនះទ្រព្យ និង ក្រុមហ៊ុនរៀបចំស្នើរសុំពាក្យសញ្ជាតិពីគ្រប់បណ្ដារប្រទេស Arton Capital។

៤. ត្រូវគិតគូរដល់កាតព្វកិច្ចក្រោយពេលចូលសញ្ជាតិ ឬ ទទួលសិទ្ធពិសេស

CAMILLENNIAL INVESTMENT បានសង្កត់ធ្ងង់លើកន្លែងនេះជាងគេសម្រាប់គ្រប់អ្នកវិនិយោគ ដោយអ្នកតំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖ «អ្វីដែលយើងគិតគូរដល់អតិថិជន មិនមែនគ្រាន់តែគាត់ដាក់ពាក្យហើយ បន្ទាប់មក ទទួលបានសញ្ជាតិ ឬសិទ្ធ ហើយយើងត្រូវបញ្ចប់ការងាររបស់យើងទេតែម្តងទេ។ ពួកយើងត្រូវឲ្យគាត់ស្វែងយល់ពីកាតព្វកិច្ចជាពលរដ្ឋប្រទេសថ្មីមួយទៀតឲ្យបានច្បាស់ ជាពិសេសគឺថវិការដែលគាត់វិនិយោគលើអចលនទ្រព្យលើប្រទេសនោះ។ យើងត្រូវជួយស្វែងរក និងរៀបចំថាគាត់ត្រូវវិនិយោគនៅតំបន់ណា ផ្ទះនោះអាចសក្តិសមរស់នៅ ឬ អាចលក់ចេញបានចំណេញ ឬអត់ ហើយវាត្រូវនឹងលក្ខខណ្ឌផ្ទះដែលគាត់ចង់បានដែរ ឬទេ ហើយទាំងនេះ វាសុទ្ធសឹងតែជាការងាររបស់យើងដែលយើងផ្ដល់ជូន ព្រមទាំងពិភាក្សារល្អិតល្អន់ជូនគាត់។ ដោយសារការងារច្រើន និង ត្រូវធ្វើឲ្យល្អិតល្អន់នោះ ដូចនេះយើងតែងស្នើរសុំឲ្យអ្នកដែលចាប់អារម្មណ៍រួសរាន់បន្តិច ព្រោះថាបើចប់ឆ្នាំ 2021 ការស្នើរសុំសញ្ជាតិតាមរយៈកម្មវិធីវិនិយោគអចលនៈទ្រព្យនេះនឹងមានការផ្លាស់ប្ដូរ ដែលធ្វើឲ្យអ្នកវិនិយោគពិបាកស្នើ និងចំណាយច្រើន ជាក់ស្តែដូចនៅក្នុងប្រទេសម៉ុងតេណេក្រូ ដែលជាប្រទេសចំណាយតិចជាងគេ លក្ខខណ្ឌល្អជាងគេ ក៏ប្រកាសបិទកម្មវិធីនៅចុងឆ្នាំនេះហើយដែល»។

៥. ប្រសិទ្ធភាពផ្នែកច្បាប់ និង ការប្រុងប្រយ័ត្ន

ដើម្បីអោយអ្នកកាន់តែយល់ច្បាស់ និងមានទំនុកចិត្ត CAMILLENNIAL INVESTMENT បានប្រើសេវាក្នុងការពិនិត្យឯកសារទាំងក្នុងស្រុក ក្រៅស្រុកជាមួយមេធាវីដែលមានអាជ្ញាបណ្ណអន្តរជាតិត្រឹមត្រូវក្នុងការពិនិត្យឯកសារពាក់ពន្ធ័ទាំងអស់ ដើម្បីធានាថា ការវិនិយោគរបស់អ្នកគឺមានប្រសិទ្ធិភាព និងការពារពីអំពើរបោកប្រាស់ផ្សេងៗ ប៉ុន្តែ បន្ថែមលើនេះអ្នកអាចជួបពិភាក្សារជាមួយក្រុមហ៊ុនដើម្បីសិក្សារបន្ថែមពីរបៀបធ្វើការរបស់ CAMILLENNIAL INVESTMENT ហើយយើងជឿជាក់ថាអ្វីដែលជាមន្ទិលសង្ស័យនឹងអាចដោះស្រាយបាន។

ដូចនេះយើងសូមបញ្ជាក់ម្ដងទៀត បើសិនជាឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ចាប់អារម្មណ៍ការវិនិយោគប្រភេទនេះ សូមរួសរាន់ឡើងមកសិក្សារព័ត៌មានឲ្យបានលឿនបន្តិច ព្រោះអត្ថប្រយោជន៍ និង ភាពងាយស្រួលក្នុងការរៀបចំជាច្រើន ក៏កំពុងនឹងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះផងដែរ។

សូមទាក់ទងទៅកាន់អ្នកជំនាញ CAMILLENNIAL INVESTMENT តាមរយៈរយៈលេខទូរសព្ទ 069 571 777/ 085 577 731 ដើម្បីណាត់ជួប និងទទួលបានព័ត៌មាន៕