សោកស្ដាយផង! ចាប់ពី iPhone X ចុះក្រោម ទោះអាប់ឌែតទៅ iOS 15 ក៏អត់មានមុខងារទាំងនេះដែរ

  • 2021-09-22 01:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 15 ទើបដាក់ចេញឱ្យប្រើជាផ្លូវការ ដោយ support ចាប់ពី iPhone 6s & SE ឡើងទៅ។ ថ្វីត្បិតតែ OS នេះទំនើប និងមានមុខងារថ្មីៗជាច្រើនក៏ពិតមែន ប៉ុន្ដែគួរឱ្យស្ដាយ មុខងារធំៗមួយចំនួនខាងក្រោម គឺទាមទារ បន្ទះឈីបចាប់ពី A12 Bionic ឡើងទៅ មានន័យថា ចាប់ពី iPhone X ចុះក្រោម មិនអាចប្រើបាននោះទេ។

មុខងារលើ iOS 15 ដែលចាប់ពី iPhone X ទៅ មិនអាចប្រើបានរួមមាន៖

  • មុខងារ Live Text សម្រាប់ថតចម្លង ស្វែងរក បកប្រែ ដោយប្រើកាមេរ៉ាថត
  • មុខងារ Siri ដំណើរការ Offline ដោយគ្មានអ៊ីនធឺណិត ទៅលើមុខងារចាំបាច់ដូចជា ការខលចេញចូល, ផ្ញើសារ, Sharing, បើកកម្មវិធី និងបើក Settings ជាដើម
  • ប្រើក្ដាចុចជាសំឡេងដោយមិនប្រើអ៊ីនធឺណិត
  • អាចប្រើក្ដាចុចជាសំឡេងបានយូរជាង ៦០វិនាទី
  • ផ្ទាំងរូបភាពមានចលនាបង្ហាញពីភាពត្រឹមត្រូវនៃទីតាំងព្រះអាទិត្យ ពពក និងទឹកភ្លៀង ក្នុងកម្មវិធី Weather - មុខងារខលវីដេអូព្រិលផ្ទៃក្រោយ ក្នុងកម្មវិធី FaceTime
  • ការបញ្ចូល ផ្ទះ សណ្ឋាគារ និងសោឡាន ទៅក្នុងកម្មវិធី Wallet
  • មុខងារ 3D globe of Earth ក្នុងកម្មវិធី Maps
  • ការចង្អុលបង្ហាញផ្លូវដើរបែប AR ក្នុងកម្មវិធី Maps និងចំណុចលម្អិតនៅទីក្រុងមួយចំនួននៅ សហរដ្ឋអាមេរិច
  • មុខងារកំណត់ Spatial audio ក្នុង FaceTime ដើម្បីបង្ហាញ animation សំឡេងពេលមាននរណាម្នាក់និយាយ និងធ្វើឱ្យសំឡេងដូចទៅនឹងកន្លែងដែលពួកគេខលចេញមក
  • មុខងារ Voice Isolation ក្នុង FaceTime ដោយប្រើ machine learning ដើម្បីរាំងខ្ទប់សំឡេងរំខាន ដូចជាសំឡេងផ្លុំកញ្ចែ សំឡេងឆ្កែព្រុសជាដើម អំឡុងពេលខល

យ៉ាងណាថ្វីត្បិតចាប់ពី iPhone X ចុះក្រោម មិនអាចដំណើរការមុខងារខាងលើ ប៉ុន្ដែវាក៏នៅតែអាចប្រើប្រាស់ iOS 15 បានដដែល និងមានមុនចាំបាច់ជាច្រើនផ្សេងទៀតផងដែរ ដូចមានបង្ហាញនៅ តំណលីងមួយនេះ

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល