ស៊ូ យ៉ា​ទី ថា អាជ្ញាកណ្ដាល​កាត់​ក្ដី​ម្សិលមិញ​លំអៀង​​ទៅ​ខាង​ស្វាយវៀង​

  • 2021-09-23 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​​នេះ​ក្រុម​បាល់ទាត់​​ណាហ្គាវើលដ៍​បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ស្វាយរៀង២-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​​ព្រឹត្តិការណ៍ លីគ​កំពូល​កម្ពុជា។ ក្នុង​ការ​ប្រកួត​នោះ​អ្នក​ចាំ​ទី​ណាហ្គាវើលដ៍ ស៊ូ យ៉ាទី ​​បាន​និយាយ​ថា អាជ្ញាកណ្ដាល​កាត់​ក្ដី​លំអៀង​ទៅ​ខាង​ស្វាយរៀង​។

រូប​ស្វាយរៀង

ទាក់​ទង​ការ​ប្រកួត​នោះ​អ្នក​ចាំទី​ខាង​លើ​បាន​និយាយ​ថា «និយាយ​រឿង​អាជ្ញាកណ្តាល​វិញ គឺ​ចប់​ហ្មង​គឺ​កាត់​សេក្តី​អត់​សុក្រិត​សោះ​ គឺ​លម្អៀង​ទៅ​ខាង​ស្វាយរៀង​បាល់​ត្រូវ​ខាង​ខ្ញុំ​ពី​បី​ដង​តែ​អាជ្ញាកណ្តាល​មិនផ្តល់​ឲ្យ​ទេ។ តែបើខាង​ស្វាយវៀង​វិញ​ប៉ះ​​អី​តិច​ហើយ​កីឡាករ​ស្វាយវៀង​ស្រែក​វិញ​គឺ​អាជ្ញាកណ្តាល​ផ្តល់ឲ្យ​រហូត។ ​មិន​មែន​មក​ពី​ចាញ់​ការ​ប្រកួត​បន្ទោស​អាជ្ញាកណ្តាល​ទេ ​គឺ​គាត់​កាត់​សេក្តី​ចឹង​មែន​ អាច​មើល Video ឡើងវិញបាន។​ ក្រុមចាញ់​ពួក​យើង​ទទួល​ ប៉ុន្តែ​សម្រាប់​អាជ្ញាកណ្តាល​កាត់​សេក្តី​បែប​នេះ​គឺ​ពួក​យើង​មិន​អាច​ទទួល​យក​បានទេ ព្រោះ​ក្រុម​គេ​នីមួយៗ​ចំណាយ​លុយ​ច្រើន​ណាស់​ចង់​ឲ្យ​បាល់ទាត់​កម្ពុជា​រីក​ចម្រើន​ តែ​ដល់​ពេល​ពួក​គាត់​កាត់​សេក្តីចឹងៗចប់ហើយ។ ខ្ញុំតាំងពីដើមមក​ក៏​មិន​ដែល​និយាយ​ពី​រឿង​អាជ្ញាកណ្តាល​ដែរតែ មើល​ទៅលើនេះ​ដូចជាមិនសុក្រិតសោះ»។

​​​ក្រោយ​ឈ្នះ​ណាហ្គា​ម្សិលមិញ ស្វាយរៀង​ ទទួល​បាន​​៣​ពិន្ទុ​បន្ថែម ដើម្បី​មាន​ពិន្ទុ​សរុប​៣១​ពិន្ទុ​ហើយ និង​កំពុង​កាន់​កាប់​កំពូល​តារាង ស្រប​ពេល​ណាហ្គា​មាន​២៨​ពិន្ទុ​ដដែល​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​