ឆ្នាំនេះ រៀបគម្រោង ចង់ទៅវត្តឆ្ងាយៗមែនអត់? កាន់បិណ្ឌក្នុងពេលកូវីដ គួរត្រៀមអ្វីខ្លះ?

  • 2021-09-27 04:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិត​ណាស់ ឥទ្ធិ​ពល​ពី​បញ្ហាកូវីដ ១៩ បាន​បង្កើត​ឲ្យមានការ​ប្រែ​ប្រួល​ជា​ច្រើន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​របៀ​ប​របប​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ ផង​ដែរ​ ហើយ​ជាមួយ​គ្នា​នេះ កម្មវិធីបុណ្យទានមួយ​ចំនួន ក៏​ត្រូវបានផ្អាក ដើម្បីរក្សាសុវត្តិភាព និង​ទប់​ស្កាត់​ការ​ចម្លង​វីរុស​ឲ្យ​នៅកម្រិត​ទាប​។

ហេតុនេះហើយ ក្នុងឆ្នាំនេះ ប្រសិនបើលោកអ្នកមានគម្រោងចង់ធ្វើដំណើរទៅធ្វើបុណ្យនៅវត្តឆ្ងាយៗ ឬនៅតាមបណ្ដាខេត្តនានា លោកអ្នកគួរតែ៖

១. ពិនិត្យតេស្តរហ័សរកកូវីដ-១៩៖ នេះជាការល្អសម្រាប់ការពារខ្លួនឯង និងមនុស្សជុំវិញខ្លួន ដើម្បីឱ្យច្បាស់ក្នុងចិត្តថា​ អ្នកពិតជាមានសុវត្ថិភាពពិតមែន។ យ៉ាងណាក៏ដោយ អ្នកមិនគួរទៅជួបជុំមនុស្សច្រើននោះទេ ព្រោះមិនអាចដឹងមុនថា អ្នកដទៃមានសុវត្ថិភាពដូចអ្នក ឬមួយក៏អត់។

២. កុំជិះឡានជុំគ្នាច្រើនពេក គួរបំបែកគ្នាជិះផ្សេង ឬកក់តាក់ស៊ី៖ គួរប្រកាន់ភ្ជាប់នូវគោលការណ៍រក្សាគម្លាតពីគ្នា ដើម្បីកាត់ផ្ដាច់ខ្សែច្រវាក់​នៃការចម្លងវីរុសកូវីដ-១៩។

ប្រសិនបើពិបាកក្នុងការធ្វើដំណើរ ឬខ្វះយាន្តជំនិះ លោកអ្នកអាចប្រើប្រាស់សេវាកម្មតាក់ស៊ីទំនើបរបស់ LM CAR ដោយមានទំនុកចិត្ត ព្រោះគ្រប់យាន្តយន្តមានការសម្លាប់មេរោគជាប្រចាំ ព្រមទាំងអ្នកបើកបរសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយ។​

បើអ្នកចង់កក់ហៅឡានដើម្បីទៅស្រុក ឬទីរួមខេត្តនានា អាចធ្វើការកក់ទុកជាមុន ជាមួយលេខទូរសព្ទនេះ ០១៨ ៧៧៧ ៦៦៦៦ ឬ ០៩៦ ៥៩៦ ៥៩៦៨។

សម្រាប់ការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ លោកអ្នកអាចកក់ឡានតាមអេបបានធម្មតា។ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ LM CAR មានកម្មវិធីប្រូម៉ូសិនជាច្រើនដូចជា៖ សម្រាប់អតិថិជនថ្មីដែលទើបធ្វើការដោនឡូត និងចុះឈ្មោះជាមួយ App LM CAR នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់ 100$ ភ្លាមៗ។

អ្នកអាចធ្វើការណែនាំមិត្តរបស់អ្នកឱ្យប្រើប្រាស់ APPLM CAR នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់ ៨ ដុល្លារ។

រីឯប្រូម៉ូកូដសម្រាប់បុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានការបញ្ចុះតម្លៃ ៥០% (ប្រូម៉ូសិននេះសម្រាប់ តែការកក់ក្នុងហៅក្នុង អេបប៉ុណ្ណោះ។

៣. ចង្ហាន់ និងសម្ភារប្រគេនព្រះសង្ឃត្រូវតែមានអនាម័យ និងស្រួលទុកដាក់ពេលធ្វើដំណើរ៖ បូករួមទាំងការចម្អិនអាហារ គ្រប់ជំហានគួររក្សាអនាម័យឱ្យបានខ្ពស់​ វិចខ្ចប់ជាមួយប្រអប់ដែលបិទជិត មិនងាយក្រឡក ធ្វើឱ្យកំពប់តាមផ្លូវ។

៤. កុំភ្លេចម៉ាស របាំងមុខការពារ និងអាកុល (៣កុំ ៣ការពារ)៖ បើទោះបីជា បានទទួលការចាក់វ៉ាក់សាំងរួចរាល់ក្ដី តែលោកអ្នកត្រូវតែបន្តការពាក់ម៉ាស ឬពាក់របាំងមុខការពារ និងប្រើអាកុលលាងសម្អាតដៃរាល់ពេលចាប់កាន់របស់អ្វីមួយ។ អ្វីដែលសំខាន់គួរតែបន្តគោរពគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

*៣ការពារ

  • ពាក់ម៉ាស
  • លាងដៃ
  • រក្សាគម្លាតសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

*៣កុំ

  • កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ គួររកកន្លែងដែលមានខ្យល់ចេញចូលល្អ
  • កុំទៅកន្លែងមានមនុស្សច្រើនកុះករ
  • កុំប៉ះពាល់គ្នា កុំចាប់ដៃ កៀកស្មា ឬឱបគ្នាជាដើម។

៥. ធ្វើបុណ្យជាមួយអ្នកក្រខ្សត់៖ ប្រសិនបើអ្នកមានជីវភាពធូរធារ អាចធ្វើបុណ្យដាក់ទានដល់អ្នកក្រខ្សត់កាន់តែល្អ។ បើមានគម្រោងចង់ធ្វើបែបនេះ អ្នកអាចត្រៀមជាមួយនឹងលុយកាក់ខ្លះៗ និងសម្ភារប្រើប្រាស់ចាស់ៗ (របស់ដែលអាចប្រើប្រាស់បន្តបាន) ដើម្បី​ចែកជូន​ដល់​ពួក​គាត់។ លោកអ្នកអាចយកសម្ភារទាំងនេះ ជូនដល់អ្នកក្រខ្សត់ដែលនៅជិតៗវត្តដែលលោកអ្នកបានទៅ៕

អត្ថបទ៖ សុខុន សុម៉ាភាវី