ប្រាក់ ធីវ៉ា ប្រាប់ហេតុផលដែលខ្លួនមិនជាប់ក្នុងបញ្ជីជម្រើសជាតិត្រៀម AFC Asian Cup
- 2021-09-27 02:14:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ ធីវ៉ា ប្រាប់ហេតុផលដែលខ្លួនមិនជាប់ក្នុងបញ្ជីជម្រើសជាតិត្រៀម AFC Asian Cup
ចន្លោះមិនឃើញ
កីឡាករ ប្រាក់ ធីវ៉ា បានបង្ហាញអារម្មណ៍សោកស្ដាយខ្លះដែរ ពេលដែលខ្លួនពុំមានឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 - Qualifiers ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅប្រទេសបារ៉ែននិងជប៉ុន។
ខ្សែបម្រើប្រយុទ្ធរបស់ភ្នំពេញក្រោន បានបញ្ជាក់ពីមូលហេតុដែលខ្លួនគ្មានឈ្មោះក្នុងបញ្ជីយ៉ាងខ្លីថា ៖«បាទបង! អាចមកពីសមត្ថភាពប្អូនមិនទាន់ដល់កម្រិត ទើបមិនមានក្នុងបញ្ជីឈ្មោះជម្រើសជាតិ»។
ទោះគ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែធីវ៉ាថាគេនឹងប្រឹងប្រែងហ្វឹកហាត់បន្ថែម និងលេងឱ្យកាន់ល្អប្រកបដោយឆន្ទៈខ្ពស់។ មិនតែប៉ុណ្ណោះគេបានបង្ហាញអារម្មណ៍ត្រេកអរ ចំពោះកីឡាករដែលបានជាប់ក្នុងបញ្ជី ហើយជូនពរពួកគេធ្វើបានល្អ ដើម្បីលើកមុខមាត់ជាតិ។
យុវជនវ័យ២២ឆ្នាំ បានញាំញីដោយរបួសនៅ៣ប្រកួតដំបូងនៅ MCL រដូវកាលឆ្នាំ២០២១។ ក្រោយជាពីរបួស គេបានបង្ហាញខ្លួន១២លើកហើយឱ្យភ្នំពេញក្រោន បើគិតមកទល់នឹងពេលនេះ និងរកបាន៨គ្រាប់ បញ្ជូនបាល់បាន៤គ្រាប់។ ចំណែកវត្តមានក្នុងក្រុមជម្រើសជាតិ ប្រាក់ ធីវ៉ា ធ្លាប់ជាប់ឈុតធំរវាងឆ្នាំ ២០១៧-២០១៨៕
រាយការណ៍ដោយលោក ស្រី សុវណ្ណដារ៉ា