អយ្យការទាមទារឲ្យ Lizzy ជាប់ពន្ធនាគារ មួយឆ្នាំ ពីបទផឹកស្រាហើយព្រហើនបើកឡានជ្រុលបុកគេ

  • 2021-09-27 02:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ការ​ចេញផ្សាយ​ ការជំនុំជម្រះក្ដីលើកដំបូងរបស់ Lizzy ត្រូវ​បាន​ធ្វើឡើងនៅ​ព្រឹក​នេះ (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១) នៅតុលាការកណ្ដាល ក្រុងសេអ៊ូល ដែល​ជា​កន្លែង​ដែលក្រុមអយ្យការទាមទារ​ឲ្យនាង​ ជាប់ពន្ធនាគារមួយឆ្នាំ ពីបើកបរ​ទាំងមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន កាល​ពីខែមេសា ឆ្នាំ២០២១កន្លងទៅ។

រហូត​ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ Lizzy ត្រូវបាន​គេកត់ឈ្មោះចូលក្នុងបញ្ជីអ្នក​ល្មើសបើកបរទាំង​ស្រវឹង។ នាង​បាន​ប៉ះឡានតាក់ស៊ី ហើយពេល​ប៉ូលីសធ្វើតេស្តរកកម្រិតជាតិអាល់កុល ក៏ស្រាប់​តែលទ្ធផលចេញ​មកថា​ នាង​មាន​កម្រិតជាតិអាល់កុល លើសពី ០,០៨ភាគរយទៅទៀត ដែល​មាន​ន័យ​ថា​ អាជ្ញាប័ណ្ណបើកបររបស់នាង​ ក៏ត្រូវ​បាន​គេ​ដកហូតដែរពេលនោះ។

សំណុំរឿង​នេះ​​ត្រូវ​បាន​បញ្ជូនទៅកាន់អយ្យការនៅ​ថ្ងៃទី២៧ ខែឧសភា ហើយនៅ​ថ្ងៃទី២៤ ខែមិថុនា នាង​ត្រូវ​បាន​ចោទប្រកាន់ដោយគ្មាន​ការ​ឃុំខ្លួន ពីបទបើកបរដោយការធ្វេសប្រហែស និងស្រវឹងទៀត។

ទាក់ទងនឹង​បញ្ហា​នេះ Lizzy ក៏ទទួល​ស្គាល់​រាល់ការ​ចោទប្រកាន់ ក៏ដូចជាសុំទោសដល់មហាជនតាមរយៈការ Live លើ Instagram

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី