ដឹងមូលហេតុពិតហើយ ករណីអគ្គិភ័យឆេះបន្ទប់ផ្ទុកឯកសារ នៅទីស្តីការក្រសួងរ៉ែ ផ្អើលឆោឡោយប់មិញ

  • 2021-09-28 03:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីមូលហេតុពិតដែលបណ្ដាលឲ្យកើតមានករណីអគ្គិភ័យ ធ្វើឲ្យឆាបឆេះបន្ទប់ផ្ទុកឯកសារបរិវេណជាន់ទី១នៃទីស្តីការក្រសួងរ៉ែនិងថាមពលកើតឡើងដោយសារតែការឆ្លងចរន្តប្រព័ន្ធម៉ាស៊ីនត្រជាក់ ។

គួរជំរាបថា នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យ បានឆាបឆេះចេញពីក្នុងបន្ទប់ផ្ទុកឯកសារ នៅជាន់ទី១ នៃអាគាររបស់ក្រសួងរ៉ែ និងថាមពល ស្ថិតនៅផ្លូវប៉ាស្ទ័រ នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់របស់ក្រសួង ករណីអគ្គិភ័យនេះមិនមានបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបង្កផលប៉ះពាល់ដល់អ្នកដទៃអ្វីឡើយ។ ដោយឡែកខូចខាតសម្ភារៈ ពិសេសឯកសារផ្សេងៗមួយចំនួននៅក្នុងបន្ទប់ខាងលើផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន