មុនប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ នាយព្រែក និងឈិន មុន្នីនាថ ទទួលពរជ័យពីព្រះរស់រួចហើយ ជាមួយពាក្យពេចន៍ដ៏កក់ក្ដៅ!

  • 2021-09-28 03:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករល្បីឈ្មោះ លី ម៉េងហូ ហៅនាយព្រែក និងតារាសម្ដែងស្រី ឈិន មុន្នីនាថ ដែលអ្នកគាំទ្រភាគច្រើនយល់ថាអ្នកទាំង២មានទំនាក់ទំនងស្នេហាក្រៅឆាកយ៉ាងស្អិតរមួតជាមួយគ្នាជាយូរមកហើយនោះ បានធ្វើរឿងដូចគ្នាចំពោះអ្នកមានគុណក្នុងរដូវកាលបុណ្យកាន់បិណ្ឌឆ្នាំនេះ។

នៅមុនរាជរដ្ឋាភិបាលប្រកាសផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២១ នេះ ត្រឹមបិណ្ឌទី៤ គេសង្កេតឃើញមានតារាតិចតួចនៅឡើយដែលបានបញ្ចេញសកម្មភាពធ្វើបុណ្យជាមួយឪពុក-ម្ដាយ តាមបណ្ដាញសង្គម ដោយពួកគេតែងតែជូនលុយកាក់ និងទៅវត្ដធ្វើបុណ្យទានជាមួយអ្នកមានគុណ។ ប៉ុន្ដែតារាប្រុសស្រីវ័យក្មេងទាំង២ដួងនេះវិញ គេឃើញធ្វើបុណ្យជាមួយព្រះរស់នៅនឹងផ្ទះរួចជាស្រេចទៅហើយ។

កញ្ញា ឈិន មុន្នីនាថ។ កញ្ញា បានបែងចែកលុយជាពីរចំណែកផ្សេងគ្នាដោយមួយចំណែកជូនលោកប៉ា និងមួយចំណែកទៀតជូនម៉ាក់ ហើយបានក្រាបសពះដល់បាតជើងអ្នកមានគុណទៀតផងកាលពីបិណ្ឌទី១។ ត្បិតថាទឹកប្រាក់នៅក្នុងស្រោមសំបុត្រទាំង២នោះមានប៉ុន្មាន ប៉ុន្ដែកញ្ញាបញ្ជាក់ថា រាល់ឆ្នាំកញ្ញាមិនដែលភ្លេចធ្វើបុណ្យជាមួយព្រះរស់ទេ បើទោះបីរវល់ ឬមិនស្រួលខ្លួនបានទៅវត្ដខ្លួនឯងក៏បានជូនលុយដែរ។

ឈិន មុន្នីនាថ៖ “កូនមិនបានជូនទៅវត្ដ ព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្ដក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ...ការគោរពប្រណិបត្ដិឪពុក-ម្ដាយដោយគន្លងធម៌ ជាភ្លើងទៀនបំភ្លឺផ្លូវជីវិត”។

ចំណែកនាយព្រែកវិញ។ លោក បានទៅវត្ដធ្វើបុណ្យ ទាន ជាមួយអ្នកម្ដាយហើយ ថែមទាំងបានជូនលុយម្ដាយ ដើម្បីទុកគ្រាន់ធ្វើបុណ្យ និងចាត់ចែងការចំណាយផ្សេងៗរបស់ម្ដាយទៀតផងនៅក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ។ លោកទទួលពរជ័យពីអ្នកមានគុណ គឺយាយយ៉យ ក្នុងទឹកមុខរំភើប និងរីកាយបំផុត ហើយលោកពោលថា៖ “អនុមោទនាបិណ្ឌ៣ ជូនលុយម៉ែ ខែភ្ជុំ Yey Yoy”៕

ជិន សុភ័ក្ដ្រ