ម៉ូដែលវ័យ ២៣ឆ្នាំសង្ហាដូចតួប្រលោមលោកឲ្យគេឯងលង់ខ្លាំង តែគាំងត្រឹមមានកូន ៣ហើយ
- 2021-09-30 03:38:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដែលវ័យ ២៣ឆ្នាំសង្ហាដូចតួប្រលោមលោកឲ្យគេឯងលង់ខ្លាំង តែគាំងត្រឹមមានកូន ៣ហើយ
ចន្លោះមិនឃើញ
ថ្មីៗនេះពិភពហូលីវូដមានដំណឹងល្អមួយ ក្រោយតារាម៉ូដែល Lucky Blue Smith ប្រកាសថាភរិយារបស់លោកគឺ តារាម៉ូដែល Nara Pellman មានកូនមួយទៀតហើយ។
យ៉ាងណាក្ដីមុនពេលរៀបការជាមួយនឹង **Nara Pellman** លោកក៏ធ្លាប់មានសង្សារដែរ គឺ **Stormi Henley** ហើយពួកគេថែមទាំងមានកូនស្រីម្នាក់ជាមួយគ្នាទៀត។ នេះបានសេចក្ដីថា **Lucky** ពេលនេះក្លាយជាឪពុករបស់កូន ៣នាក់ហើយ ស្របពេលមានវ័យទើប ២៣ឆ្នាំ។
នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន Lucky បានបង្ហោះរូបភាពឱបពោះប្រពន្ធពេលកំពុងទម្ងន់នៅឡើយ អមដោយ Caption ថា៖ «តើជាស្រី ឬប្រុស? រង់ចាំលែងចង់បានទៀតហើយ»។
គួរដឹងដែរថា Lucky ជាឪពុកដែលស្រឡាញ់កូនបំផុត ព្រោះលោកតែងបង្ហោះរូបកូនជាប់ ខុសពីតារាល្បីទូទៅដែលព្យាយាមបិទបាំង ខ្លាចខូច Credit។
ដោយឡែក កូនទី ១របស់លោកមានឈ្មោះថា Gravity Blue Smith អាយុ ៤ឆ្នាំហើយ (កើតឆ្នាំ ២០១៧) និងកូនទី២ ជាមួយ Nara មានឈ្មោះថា Rumble Honey Smith មានអាយុ ១១ខែ (កើតនៅឆ្នាំ២០២០) ហើយពេលនេះលោកក៏ត្រៀមខ្លួនស្វាគមន៍កូនទី៣ដែរ។
Lucky និង Rumble Honey Smith