បើមិនទាន់បង់ពន្ធផ្លូវទេ មិនចាំបាច់ទៅដល់ធនាគារនាំពិបាក ទិញតាមទូរស័ព្ទដៃងាយៗ ស្រួលដូចបកចេក

  • 2021-09-30 04:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ ពេលនេះ មិនចាំបាច់ទៅបង់ផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬ ធនាគារនោះទេ គឺបងប្អូនអាចបង់តាមរយៈទូរស័ព្ទដៃ ដោយគ្រាន់តែដោតឡូតយកម្មវិធី (GDTTaxpayerApp) ​របស់អគ្គនាយកដ្ឋានពន្ធដា ។ បងប្អូនតម្រូវឱ្យបង្កើតគណនីរបស់ខ្លួននៅលើ App មួយនេះ ដោយបំពេញព័ត៌មានតាមការណែនាំ មានបំពេញឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត លេខអត្តសញ្ញាណប័ណ្ណ និង Email របស់ខ្លួន ។ ក្រោយបង្កើតគណនីរួចរាល់បងប្អូនអាចចូលទៅកាន់កម្មវិធី ដោយវាយបញ្ចូលនូវលេខសម្ងាត់ដែលខ្លួនបានបង្កើត ។

នៅពេលដែលចូលទៅកាន់កម្មវិធីហើយ បងប្អូនអាចជ្រើសរើសយកពាក្យ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ។ ក្នុងនោះប្រសិនបើយានជំនិះធ្លាប់បង់ពន្ធរួចហើយ បងប្អូនគ្រាន់តែយកទូរស័ព្ទទៅស្កេនកូដពីលតាបត្រចាស់ នឹងចេញរាល់ទិន្នន័យ និងចំនួនទឹកប្រាក់ដែលត្រូវបង់ ហើយធ្វើតាមការណែនាំបន្តបន្ទាប់ជាការស្រេច ៕

ដើម្បីកាន់តែងាយស្រួល សូមទស្សនាវីដេអូណែនាំខាងក្រោមនេះ៖