សមសួនណាស់ ! សុខ ស្រីនាង ស្លៀកពាក់ទៅវត្តមួយឈុតនេះ កាន់តែមើលកាន់តែលង់
- 2021-09-30 05:11:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមសួនណាស់ ! សុខ ស្រីនាង ស្លៀកពាក់ទៅវត្តមួយឈុតនេះ កាន់តែមើលកាន់តែលង់
ចន្លោះមិនឃើញ
តារាចម្រៀងស្រីស្ថិតក្នុងទ្រនំផលិតកម្មហង្សមាស សុខ ស្រីនាង កំពុងធ្វើឲ្យអ្នកគាំទ្រសរសើរពីសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិ ក្រោយនាងស្លៀកសម្លៀកបំពាក់ទៅវត្តយ៉ាងស្រស់ស្អាតជាមួយលោក ហ្សូណូ ។
ថ្មីៗនេះ ស្រីនាង បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុកដែលធ្វើឲ្យមហាជនកោតសរសើរពីរូបសម្រស់ស្រស់ស្អាតខ្លាំងរបស់នាង ជាមួយសំពត់ហួងផាមួងរំលេចទៅដោយផ្កាភ្ញីយ៉ាងស្រស់ស្អាត សាកសមជាមួយ អាវប៉ាក់ពណ៌សដៃវែង អមជាមួយដៃម្ខាងកាន់ចានស្រាក់ និងដៃម្ខាងទៀតកាន់តាំងយូ រំលេចទៅដោយសក់វែងចងទម្លាក់ទៅក្រោយ រួមទាំងទ្រនាប់ជើងកែងចោតព៌ណស ឈរយ៉ាងមានភាពជឿជាក់ បើក្រឡេកទៅមើលមុខផាត់តិចៗ ស៊ីនិងសម្រស់ពីធម្មជាតិទៀតនោះ រិតតែធ្វើឲ្យ ស្រីនាង លេចធ្លោជាមួយសម្លៀកបំពាក់បែបបុរាណនេះណាស់ ។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ស្រីនាង បានថតរូបភាពនេះជាមួយលោក ហ្សូណូ ដែលជាដៃគូចាស់ទៀតនោះ គឺរិតតែធ្វើឲ្យអ្នកទាំងពីរស្រស់សង្ហា សាកសមគ្នាឥតទាស់តែម្តង ៕