នេះ​គឺ​រឿង​ផ្លូវ​ងងឹត មិនជឿកុំប្រមាថ! កុសុម៉ា ទម្លាយ​ថា នាង​ធ្លាប់មានគេនាំ​ឲ្យ​ទៅសម្លាប់ខ្លួន!

  • 2021-09-30 07:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តធ្លាប់តែបានឃើញពីភាពកំប្លុកកំប្លែងរបស់ពិធីការនី សុភ័ក្រ្ត កុសុម៉ា ប៉ុន្តែគ្រប់គ្នាប្រាកដជាបើកភ្នែកធំៗក្រោយបានដឹងពីរឿងអបិយជំនឿរបស់នាងបន្ទាប់ពីឆ្លងកាត់យ៉ាងព្រឺព្រួញនេះជាការលើកឡើងរបស់សាមីខ្លួនផ្ទាល់។

ថ្មីៗនេះនៅក្នុងកម្មវិធីកម្សាន្ដក្នុងស្រុក Sunday Drive បានគាស់រម្លើងនូវការពិតអំពីរឿងផ្លូវងងឹត ខ្មោច ព្រាយជាដើម ដែលអ្នកចូលរួមក្នុងកម្មវិធីនេះធ្លាប់ជួបផ្ទាល់។ ក្នុងនោះកញ្ញា កុសុម៉ា ជាពិធីការនីកម្មវិធីនេះនាងក៏បានលើកឡើងថា កាលប៉ុន្មានឆ្នាំមុន នាងធ្លាប់ជួបរឿងបែបនេះដែរ គឺវាកើតលើនាងផ្ទាល់តែម្ដងដែលពេល​នោះ ដូច​មានអ្វីម្យ៉ាងប្រុង​នាំនាងឲ្យ​ទៅសម្លាប់ខ្លួន។

សុភក្រ្ត័ កុសុម៉ា រៀបរាប់ក្នុងកម្មវិធីថា នៅពេលដែលនាងមានអារម្មណ៍ឯកោ ព្រម​ទាំង​នៅម្នាក់ឯងស្ងាត់ៗហើយ ស្របពេលនាងកំពុងមានបញ្ហាស្មុគស្មាញ​ផង មិន​ដឹង​ម៉េច នាងចេះតែគិតចង់ទៅស្លាប់ ដូច​ជា​ចង់ជិះកង់ចូលឡាន និងព្យាយាមគ្រប់វិធីដើម្បីសម្លាប់ខ្លួន ប៉ុន្តែមានអ្នកជួយទាន់ទើបនាងមានសំណាងល្អឡើងវិញ។

យ៉ាងណាមិញក្រោយជួបហេតុការចម្លែកនេះហើយ នាងក៏បានឱ្យម្ដាយរបស់នាងស្រោចទឹក និងទៅ រំដោះគ្រោះឱ្យព្រះសង្ឃស្រោចទឹកទាន់ពេលវេលា ទើបមួយរយៈក្រោយមកនាងមានស្មារតីប្រសើរឡើងវិញ។

ទន្ទឹមនិងនេះ កុសុម៉ា បានបញ្ជាក់ថា នេះគឺជារឿងពិតកើតឡើងលើរូបនាងផ្ទាល់ ហើយនាងក៏ជឿលើរឿងអបិយជំនឿនេះដែរ យ៉ាងណាសម្រាប់បង្អូនដែលមិនធ្លាប់ជួប ឬមិនជឿសូមកុំប្រមាថឱ្យសោះលើរឿងផ្លូវងងឹតនេះ៕

អត្ថបទ៖ Pav SreyPich