អង្គការជីវិតនៅកម្ពុជាទទួលបានពានរង្វាន់មាសលំដាប់អន្តរជាតិចំនួនពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍

  • 2021-09-30 08:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការជីវិតនៅកម្ពុជា មានទីតាំងនៅខេត្តសៀមរាប ជាអង្គការដែលត្រូវបានគេស្គាល់ថាជាអង្គការ បានឈ្នះពានរង្វាន់ Media and Marketing Global Award កាលពីនៅថ្ងែទី១៦ខែកញ្ញាឆ្នាំ២០២១ រូចមក នៅថ្ងែទីទី២២ខែកញ្ញាអង្គការជីវិតនៅកម្ពុជាត្រូវបានគេជ្រើសរើសឱ្យទទួលបានពានរង្វាន់ Global Good Awards Community Investment Award បន្ថែមមួយទៀត។

យុទ្ធនាការរបស់អង្គការជីវិតនៅកម្ពុជា ដែលមានឈ្មោះថា “មិនមែនជាកំហុសនាង” គឺជាយុទ្ធនាការមួយដើម្បីបញ្ឈប់វប្បធម៌នៃការស្តីបន្ទោសជនរងគ្រោះនៅក្នុង ប្រទេសកម្ពុជា។ យុទ្ធនាការនេះរួមបញ្ចូលទាំង កាផ្សព្វផ្សាយលើបណ្តាញសង្គម និងការតាំងពិព័រណ៍តាមប្រព័ន្ធអ៊ិនធឺណិត ។យុទ្ធនាការ “មិនមែនជាកំហុសនាង” ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងខ្សែវីដេអូខ្លីមួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។

យុទ្ធនាការនេះបានស្នើឱ្យទស្សនិកជនបញ្ឈប់ការស្តីបន្ទោសលើជនរងគ្រោះជាស្ត្រី ពីការយាយីពីអំពើហិង្សា និងការរំលោភបំពាននានា។ ស្ត្រីនៅកម្ពុជាត្រូវបានអញ្ជើញឱ្យចែករំលែករឿងរ៉ាវរបស់ពួកគាត់ និងការពិពណ៌នាអំពីសម្លៀកបំពាក់ដែលពួកគាត់បានស្លៀកពាក់ នៅពេលកើតហេតុ។ រឿងទាំងនោះត្រូវបានប្រើដើម្បីបង្កើតការតាំងពិព័រណ៌លើប្រព័ន្ធអ៊ិនធើណែត។ ទស្សនិកជនអាចចូលទៅមើលការតាំងពិព័រណ៌ដោយចុចលើសម្លៀកបំពាក់ ហើយអាន ឬស្តាប់រឿងជាភាសាខ្មែរ និងភាសាអង់គ្លេសបាន។ នៅពេលដែលត្រូវបានគេសួរអំពីយុទ្ធនាការនេះ លោក ឈិន សែ ជានាយករងរបស់អង្គការជីវិតនៅកម្ពុជា បានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺដើម្បីឆ្លើយតបអំពីវប្បធម៌នៃការស្តីបន្ទោសជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាដោយបង្កើនការយល់ដឹងតាមរយៈយុទ្ធនាការនៃការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត។

សួមជំរាបថា ពានរង្វាន់ The Ethical Angel & Charities Aid Foundation Community Investment Award គឺជាពានរង្វាន់ផ្នែកទិន្នន័យសម្រាប់អង្គការគ្រប់ប្រភេទដើម្បីកត់ត្រា និងទទួលស្គាល់ចំពោះបុគ្គលិករបស់ពួកគេដែលបានគាំទ្រការបរិច្ចាគ និងការងារស្ម័គ្រចិត្តនានា។ ពានរង្វាន់នេះក៏បានមកលើកអង្គការជីវិតនៅកម្ពុជា នាថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១នេះផងដែរ៕