តារាងមុខម្ហូបនារីយើងគួរមាន ងាយស្រួលធ្វើ និងអាចឆ្លាស់មុខម្ហូបក្នុងរដូវកាលកាន់បិណ្ឌ

  • 2021-09-30 09:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្យដែលជាពិធីបុណ្យសំខាន់ជាងគេប្រចាំឆ្នាំបានចាប់ផ្ដើមជាងមួយអាទិត្យហើយ និងនៅសល់តែប៉ុន្មានថ្ងៃទៀតទេដេលពិធីបុណ្យភ្ជុំបិណ្យធំនឹងចូលមកដល់។ វាជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរយើងធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ សម្រាប់អ្នកដែលមានគ្រួសាររស់នៅតាមបណ្ដាលខេត្ត (ឬក៏អ្នកនៅទីក្រុងស្រាប់)។ ជាទូទៅកូនចៅតែងតែទិញរបស់របរដើម្បីយកទៅជូនឪពុកម្ដាយ និងជីដូនជីតា ហើយអ្វីដែលពិសេសនោះគឺការជួបជុំចម្អិនម្ហូបឆ្ងាញ់ៗញ៉ាំ ហើយនឹងការចំណាយពេលជាមួយគ្នា។

បើនិយាយអំពីមុខម្ហូបវិញ ខ្មែរយើងមានមុខម្ហូបតំណាងជាតិជាច្រើនប្រភេទដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ និងមានតាំងពីរបុរាណកាលមកម្ល៉េះ។ ដូចច្នេះមិនថាតែសុភាពនារីតែប៉ុណ្ណោះទេ សូម្បីតែសុភាពបុរស និងអ្នកដែលចូលចិត្តចម្អិនម្ហូប គួរតែដឹងអំពីតារាងមុខម្ហូបខ្មែរយើងខ្លះៗ ឬឲ្យបានច្រើនសម្រាប់ចម្អិនចូលរួមនៅក្នុងពិធីបុណ្យនានាប្រចាំឆ្នាំរបស់យើង។

ទាំងនេះគឺជាតារាងមុខម្ហូបពិសេសមួយចំនួនសម្រាប់នារីៗយើងដែលមានភាពងាយស្រួលក្នុងការចម្អិនសម្រាប់ក្រុមគ្រួសារនៅរដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៖

១. ត្រីចៀនទឹកស៊ុបពោត

២. អាម៉ុកសាច់ត្រីឬសាច់មាន់

៣. សម្លកកូរ

៤. សម្លការី

៥. សម្លប្រហើរ

៦. ប្រហុកខ្ទិះ

៧. តុងយាំគ្រឿងសមុទ្រ

៨. ខត្រីប៉េងប៉ោះនឹងពងមាន់

៩. ចៀនជូរត្រី

មុខម្ហូបទាំងប៉ុន្មានខាងលើនេះសុទ្ធសឹងតែជាប្រភេទមុខម្ហូបរបស់ខ្មែរយើងដែលមនុស្សភាគច្រើនបានដឹងពីរបៀបចម្អិនវារួចទៅហើយ វាមានភាពងាយស្រួលនឹងឆាប់រហ័ស ហើយគ្រឿងផ្សំវិញគឺងាយស្រួលរកបំផុត។ មុខម្ហូបទាំងនេះគឺល្អបំផុតសម្រាប់នារីៗយើងក្នុងការចម្អិនជូនជីដូនជីតា ឪពុកម្ដាយ និងការញ៉ាំជុំគ្នាជាមួយបងប្អូនក្រុមគ្រួសារ។ ទទួលបានទាំងម្ហូបដែលមានរស់ជាតិហើយ និងទទួលបានទាំងភាពសប្បាយរីករាយក្នុងរដូវកាលបុណ្យភ្ជុំបិណ្យខាងមុខនេះទៀតផង៕

ប្រភពរូបភាព៖ Pexels, Wikipedia Khmer

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទថ្មី