ដំណឹងល្អ! Jin (BTS) នឹង​ចេញបទចម្រៀងសម្រាប់រឿងភាគដ៏ល្បី "Jirisan"

  • 2021-10-01 03:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែតុលា​នេះ​ ក្រុមផលិតបទ​ចម្រៀងសម្រាប់រឿងភាគ​ថ្មី “Jirisan” បាន​ឲ្យដឹង​ថា​ «OST ​ដែល​ Jin ច្រៀង​ដាក់​ក្នុង​រឿង “Jirisan” គឺ​ជាបទចម្រៀងធំ​សម្រាប់រឿង ហើយអ្នកទស្សនា​អាច​ស្ដាប់​ ពេល​រឿង​ឈាន​ដល់​ពាក់កណ្ដាល។ យើង​នឹង​ប្រកាសពី​ថ្ងៃចេញ​បទ​ចម្រៀងនេះ​ជា​ផ្លូវការនៅពេល​ក្រោយ»

ស្របពេលជាមួយគ្នា​នេះ​ដែរ រឿង «Jirisan» គឺជា​រឿង​ដែលមាន​អ្នកទន្ទឹង​រង់ចាំ​ទស្សនា​ច្រើនលើ tvN នៅ​ចុងខែនេះ។ រឿង​ភាគ​ដែល​សម្ដែង​ដោយ Jun Ji Hyun និង Joo Ji Hoon នេះ​និយាយ​ពី​ដំណើរ​អ្នក​ផ្សេងព្រេង​ដែលឆ្លងកាត់ឧសគ្គ​ជា​ច្រើន ហើយជួប​រឿងអាថ៌កំបាំងជា​ច្រើនលើ​ភ្នំ។ ជាមួយគ្នានោះ រឿង​នេះ​នឹង​មាន​ការ​ចាក់បញ្ចាំង​ផ្លូវការ​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២១​ខាងមុខនេះ៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី