ស្ងាត់​ៗ​ Sturridge ​​​មក​លេង​នៅ​ក្លឹប​​​នៃ​តំបន់​ប្រជែង​​ពាន​​ AFC Champions League

  • 2021-10-01 06:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​​ប្រយុទ្ធ Liverpool, Daniel Sturridge បាន​ចូល​រួម​ជា​មួយ​ក្លឹប Perth Glory ​នៃ​ប្រទេស​អូស្រ្តាលី ​ដែល​ជា​ក្លឹប​​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ AFC Champions League​ ​ដោយ​ក្លឹប​បាន​ប្រកាស​ពី​ថ្ងៃព្រហស្បតិ៍ ។

​​​​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូប​នេះ​​​បាន​បង្ហាញ​ក្ដី​រំភើប​ ក្នុង​ការ​​រក​បាន​ក្លឹប​ថ្មី​ក្រោយ​ពេល​សម្រាក​ពីបាល់​ទាត់​ចំនួន​១​​ឆ្នាំ​។ ​នេះ​ជា​ការ​ចុះ​​​កុង​ត្រា​ដ៏​ធំ​របស់​ក្លឹប​​នៅ​អូស្រ្តាលី​។ ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ហង្ស​ក្រហម​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ និង​រីករាយ​ក្នុង​ការ​ប្រកួត​ប្រជែង​ថ្មី​​។ គេ​​កំពុង​ទន្ទឹង​រង់​ការ​ប្រកួត​ផ្លូវ​ការ​នៅ​លីគ​កំពូល​អូស្រ្តាលី​មក​ដល់ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ​​របស់​ក្លឹប​ញញឹម​ជា​មួយ​លទ្ធផល​​ដ៏​ល្អក្រោម​កាង​បង្ហាញ​ខ្លួន​របស់​គេ​។

​​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើ​ស​ជាតិ​អង់គ្លេស​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុង​​​​ដោយ​រក​បាន​៥១​គ្រាប់​ និង​១៥​បោះ​ឲ្យ​ដៃ​គូ​ស៊ុត​ ក្នុង​ចំណោម​ការ​លេង​៧​ឆ្នាំ​នៅ English Premier League ​ជា​មួយក្លឹបChelsea, Bolton, Manchester City, Liverpool និង​ West Brom។ Perth ប៉ះ​ក្រុម Adelaide United ក្នុង​ដី​ខ្លួន​ឯង​សម្រាប់ការ​ប្រកួត​លីគ​កំពូល​អូស្រ្តាលី​​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​​ ដែល​​​ជា​ប្រកួត​បើក​ឆាក​របស់ Perth ៕ ​​​ ​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម