អាល្លឺម៉ង់​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ជម្រុះ​បាន​​​ឡើង​ទៅ​លេង World Cup ២០២២

  • 2021-10-12 01:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ក្លាយ​​ជា​ក្រុម​​ដំបូង​​​បាន​ឡើង​ទៅ​លេង​​ព្រឹត្តិការណ៍ World Cup ២០២២ ជាមួយ​​ម្ចាស់​ផ្ទះ​កាតា ក្រោយ​យក​ឈ្នះ​​ម៉ាសេដូន ៤-០។

​គ្រាប់​ដំបូង​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Kai Havertz ខណៈ Timo Werner រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ខ្សែ​ប្រយុទ្ធ Jamal Musiala ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​៤​ឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ម៉ាសេដូន ៤-០។

ជ័យជម្នះ​នេះ​បាន​​ជួយ​ឲ្យ​អាល្លឺម៉ង់​មាន​២១​ពិន្ទុ​ក្នុង​ពូល J ខណៈ​ការ​ប្រកួត​ជម្រុះ​សល់​២​ប្រកួត​ទៀត។ យ៉ាងណាមិញ តាម​រយៈ​ពិន្ទុ​នេះ​ក្រុម​រហស្សនាម​​ឥន្ទ្រី​ដែក​មាន​លទ្ធភាព​គ្រប់គ្រាន់​បាន​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup ២០២២ ដែល​​រៀបចំ​នៅ​ប្រទេស​កាតា៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ