ក្រសួងសុខាភិបាលប្រកាសដល់មន្ត្រីក្រោមឱវាទ និងសាធារណជនទាំងអស់ ត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងទើបឱ្យចូលបរិវេណក្រសួងបាន

  • 2021-10-14 05:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹងដល់ លោក លោកស្រី ជាមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសុខាភិបាល ព្រមទាំងសាធារណៈជនទាំងអស់ អំពីការអនុញ្ញាតឱ្យចូលក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល ដោយតម្រូវឱ្យមានប័ណ្ណចាក់វ៉ាក់សាំង។

ប្រទេសកម្ពុជា បានផ្តល់ជូនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្មែរគ្រប់ៗគ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមានការផ្តល់ជាប័ណ្ណចាក់វ៉ាក់សាំងដើម្បីបង្ហាញប្រាប់ថា ពិតជាបានទទួលវ៉ាក់សាំងរួចរាល់ពិតមែន។ យ៉ាងណាមិញ រយៈក្រោយនេះ បងប្អូនប្រជាពលរដ្ឋ ត្រូវបានលើកទឹកចិត្តឱ្យដាក់ប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន ព្រោះតម្រូវការចូលតាមទីតាំងមួយចំនួន លុះត្រាតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូល។

ការអនុវត្តបែបនេះ ក៏ត្រូវបានយកមកប្រើប្រាស់នៅស្ថាប័នរដ្ឋ ដែលរាល់អ្នកដែលមានភារកិច្ច ឬអ្នកដែលចង់ចូលទីស្តីការក្រសួងសុខាភិបាល ត្រូវតែមាន និងបង្ហាញប័ណ្ណ ចាក់វ៉ាក់សាំងកូវីដ-១៩ បានចាក់ត្រឹមត្រូវ (ចាក់២ដូស និង១ដូសចំពោះវ៉ាក់សាំងចនសុន-ចនសុន) ទើបអនុញ្ញាតឱ្យចូល ៕

ខាងក្រោមជាសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួង

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម