ស្រក៨ គីឡូក្នុង ១សប្តាហ៏ ដោយសុវត្ថិភាពជាមួយអាហារទាំងនេះ
- 2021-10-16 22:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក៨ គីឡូក្នុង ១សប្តាហ៏ ដោយសុវត្ថិភាពជាមួយអាហារទាំងនេះ
ចន្លោះមិនឃើញ
មិនត្រឹមតែប្រជាជនអាមេរិកនិយមប្រើប្រាស់ទេ ប៉ុន្តែវាក៏ថែមទាំងមានការទទួលស្គាល់ដោយក្រសួងផ្នែកចំនីអាហារ និងក្រសួងកសិកម្មនៃប្រទេសនេះទៀតផង។ បើមិនទាន់បានសាកល្បងទេ នៅចាំអីទៀត បើអ្នកចង់ស្រក៨ គីឡូក្នុង ១សប្តាហ៏ ដោយសុវត្ថិភាពជាមួយអាហារទាំងនេះ៖
ថ្ងៃទី១
១. ទទួលទានតែផ្លែឈើសុទ្ធដូចជា ឪឡឹក ត្រសក់ស្រូវ ល្ហុង ប៉ោម និង ក្រូចលើកលែងតែផ្លែចេកមួយមុខ
២. ទទួលទានទឹកអោយបានពី ៨ ទៅ ១២ កែវ
ការដែលទទួលទានផ្លែឈើដែលសម្បូរទៅដោយជាតិកាកសរសៃអាចជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ ព្រមទាំងផ្លែឈើទាំងនេះមានសារជាតិខ្លាញ់ ព្រមទាំងមានកាឡូរីទាបផងដែរ។
ថ្ងៃទី ២
១. ដំឡូងបារាំងស្ងោរ
២. ចម្អិនដោយមិនប្រើប្រាស់ប្រេង ឫ ទទួលទានឆៅដូចជា ការ៉ុត សណ្ដែក ប៉េងប៉ោះតូចៗ ត្រសក់ សាឡាត់
៣. ទទួលទានទឹកអោយបានពី ៨ ទៅ ១២ កែវ
នៅថ្ងៃទីពីរនៃការបរិភោគតែដំឡូងអាចចូលទៅផ្តល់នូវកាបូអ៊ីដ្រាតដែលអ្នកមិនបានទទួលទានកាលពីថ្ងៃទី ១ សណ្តែកផ្តល់នូវប្រូតេអ៊ីន ព្រមទាំងវីតាមីនផ្សេងៗនិងជាតិសរសៃខ្ពស់។ វាជារឿងធម្មតាទេដែលនៅថ្ងៃបន្ទាប់អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ខ្សោយខ្លះដោយសារការទទួលទានបរិមាណកាឡូរីឭតិចជាងសព្វដង។
ថ្ងៃទី ៣
១. ផ្លែឈើអ្វីក៏បានលើកលែងតែផ្លែចេក
២. ទទូលទានបន្លែឆៅ ឫ ចម្អិនដោយមិនប្រើប្រាស់ប្រេង លើកលែងតែដំឡូងបារាំង
៣. ទទួលទានទឹកអោយបានពី ៨ ទៅ ១២ កែវ
នៅថ្ងៃទីបីមានតែញ៉ាំផ្លែឈើនិងបន្លែដើម្បីជួយឱ្យរាងកាយទៅជួសជុលផ្នែកដែលរងការខូចខាតកន្លងមកដោយខ្លួនឯង។ ផ្លែឈើនិងបន្លែមានជាតិកាកសរសៃខ្ពស់និងសារធាតុចិញ្ចឹមផ្សេងៗគ្នាដើម្បីជួយឱ្យអ្នកមានអារម្មណ៏ថាឆ្អែតល្អ។
ថ្ងៃទី ៤
១. ចេកពី ៨ ទៅ ១០ ផ្លែ
២. ទឹកដោះគោ ឫ ទឹលសណ្ដែក ៤ កែវ (មិនមានជាតិផ្អែម)
៣. ទទួលទានទឹកអោយបានពី ៨ ទៅ ១២ កែវ
បើសិនជាអ្នកចូលចិត្តផ្លែចេកនោះ ថ្ងៃនេះប្រាកដជាថ្ងៃដែលត្រូវចិត្តអ្នកជាងគេហើយ។ ចេកជាអាហារដែលសំបូរទៅដោយសារជាតិ pectin និងប៉ូតាស្យូមដែលផ្តល់ថាមពលដល់រាងកាយ។
ថ្ងៃទី ៥
១. ផ្លែប៉េងប៉ោះតូច ៦ ផ្លែ
២. បាយអង្ករសម្រូបមួយកូនចានចង្កឺះ
៣. សាច់ត្រី ឫ សាច់មាន់ ៥០០ក្រាម
៤. ទទួលទានទឹកអោយបានពី ១២ ទៅ ១៥ កែវ
បើប្រៀបធៀបទៅនឹងថ្ងៃ ៤ មុននោះ ថ្ងៃនេះអ្នកអាចទទួលទានអាហារបានច្រើនជាងសព្វដង។ អារហារដែលអ្នកទទួលទាននៅក្នុងថ្ងៃនេះសម្បូរទៅដោយជាតិកាកសរសៃ និង អូម៉េហ្គា ៣ ដែលរាងកាយអ្នកត្រូវការ។
ថ្ងៃទី ៦
១. បាយអង្ករសម្រូបមួយកូនចានចង្កឺះ
២. ទទូលទានបន្លែឆៅ ឫ ចម្អិនដោយមិនប្រើប្រាស់ប្រេង លើកលែងតែដំឡូងបារាំង
៣. សាច់មាន់ ៥០០ក្រាម
៤. ទទួលទានទឹកអោយបានពី ៨ ទៅ ១២ កែវ
បើសិនជាអ្នកទទួលទានដូចដែលរៀបរាប់ តាំងពីថ្ងៃទី ១ មក អ្នកប្រហែលជាអាចចាប់អារម្មណ៏ដឹងហើយថាខ្លួនអ្នកអាចនឹងស្រាលជាងមុនច្រើន។
ថ្ងៃទី ៧
១. បាយអង្ករសម្រូបមួយកូនចានចង្កឺះ
២. ទទូលទានបន្លែឆៅ ឫ ចម្អិនដោយមិនប្រើប្រាស់ប្រេង លើកលែងតែដំឡូងបារាំង
៣. ទឹកផ្លែឈើស្រស់តាមចិត្ត
ជិតបានសម្រេចហើយ! ក្នុងរយៈពេល ៧ ថ្ងៃមនុស្សភាគច្រើនស្រកបានប្រហែលមួយគីឡូក្រាមក្នុងមួយថ្ងៃ។