របៀបអាប់ឌែតទៅ Window 11 ដោយឥតគិតថ្លៃ (Free)

  • 2021-10-14 06:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ដាក់ឱ្យប្រើ Window 11 ជាផ្លូវការហើយ កាន់តែពិសេស! គឺអ្នកដែលប្រើ Window 10 ស្របច្បាប់(license ចាប់ពីឆ្នាំ២០០៤ឡើងទៅ) អាចអាប់ឌែតទៅ Window 11 បានដោយឥតគិតថ្លៃ។

របៀបអាប់ឌែត គឺមានច្រើនរបៀប ប៉ុន្ដែយើងនឹងបង្ហាញអ្នកពីវិធីដែលងាយស្រួលជាងគេ តាមរយៈ កម្មវិធី Windows 11 Installation Assistant ជារបស់ Microsoft ស្រាប់។

  • ជាដំបូង ចុចទីនេះដើម្បីទាញយក Windows 11 Installation Assistant
  • បន្ទាប់មក ចុចទីនេះដើម្បីទាញយក កម្មវិធី PC Health Check សម្រាប់ពិនិត្យមើលថាកុំព្យូទ័ររបស់អ្នកត្រូវតាមការទាមទារ ដើម្បីឡើងទៅ Window 11 បានដែរឬទេ?
  • ជំហានបន្ទាប់ តម្លើងកម្មវិធីទាំងពីរ រួចបើកកម្មវិធី PC Health Check ចុចលើ Check Now តាមរូបខាងក្រោម ដើម្បីដឹងថាកុំព្យូទ័រអាចអាប់ឌែតបានឬអត់
  • បន្ទាប់មក Windows 11 Installation Assistant ដើម្បីទាញយក និងតំឡើង Window 11 ដូចមានបង្ហាញខាងក្រោម ចំណុចត្រង់នេះ ត្រូវការពេលវេលាយូរបន្តិច ដោយអាស្រ័យលើល្បឿនអ៊ីនធឺណិត ដើម្បីទាញយក Window 11។

នៅពេលដំណើរការចប់ កម្មវិធីនឹងតម្រូវឱ្យ Restart រួចកម្មវិធីនឹងដំណើរការតម្លើងយូរបន្ដិចទម្រាំរួចរាល់ ដូចនេះត្រូវប្រាកដចិត្តថា កុំបិតកុំព្យូទ័រ ហើយបើជាឡេបថតវិញ ចាំបាច់ត្រូវមានថ្មជាប់ជានិច្ច។ ឆ្លងកាត់ដំណាក់កាលនេះ Window 11 នឹងតម្លើងរួចរាល់។

ចំណាំ៖ មុនពេលអាប់ឌែតទៅ Window 11 អ្នកគប្បី Backup ទិន្នន័យសំខាន់ៗនៅលើ Hard Disk ជាមុនសិន ជៀសបញ្ហាអាចកើតមានឡើងជាយថាហេតុ។

គួរបញ្ជាក់ថា Window 11 ទាមទារឱ្យកុំឱ្យព្យូទ័រអ្នកប្រើ មានសមាសភាពចាំបាច់ដូចជា៖

  • CPU: 64-bit ចាប់ពី 2-cores ឡើងទៅ និងទំហំ 1GHz ឬលឿនជាងនេះ
  • RAM: 4GB ឡើងទៅ
  • HDD: 64GB ឬធំជាងនេះ
  • Display: កម្រិតបង្ហាញចាប់ពី HD (720p) ឡើងទៅ

អត្ថបទ៖ កុសល

អត្ថបទថ្មី