សាយ ដាច់ចិត្តសារភាពថាខូចជង្គង់ និងមានបញ្ហាផ្នែកឆ្អឹង តែមួយឃ្លាពីបុរសម្នាក់នេះស្ដាប់ហើយរំជួលចិត្តខ្លាំង
- 2021-10-14 08:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ ដាច់ចិត្តសារភាពថាខូចជង្គង់ និងមានបញ្ហាផ្នែកឆ្អឹង តែមួយឃ្លាពីបុរសម្នាក់នេះស្ដាប់ហើយរំជួលចិត្តខ្លាំង
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ លោកអួន បឋម ហៅ សាយ បានបង្ហោះនៅក្នុងផេកផ្លូវការរបស់លោកថា ជង្គង់លោក ខូចពិតមែន ហើយក៏មានបញ្ហាផ្នែកឆ្អឹងផ្សេងៗទៀតដែលនៅរ៉ាំរៃ។ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះគឺ រូបលោកបានពោលពាក្យយ៉ាងចាក់ដោតមួយឃ្លាទៀតថា ៖ «តែទោះជាយ៉ាងណារូបលោកក៏មិនដែលស្តាយក្រោយដែលធ្វើរឿងមួយនេះដែរ ព្រោះពេលដែលលោកស្លាប់ទៅ លោកក៏មិនអាចយករូបរាងកាយទៅតាមនោះដែរ»។
ក្រឡេកទៅមើលការបង្ហោះសាររបស់សាយ នៅថ្ងៃទី ១៤ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកបានសរសេររៀបរាប់ថា ៖ «មានមនុស្សច្រើនដែលសួរខ្ញុំថា ខ្ញុំរត់ធ្វើអី គ្រោះថ្នាក់ណាស់ បើទោះបីជាសាយឯងជោគជ័យជាមួយនឹងកម្មវិធីនេះ ក៏សាយឯងប្រឈមនិងការខូចជើង ឬមានបញ្ហាជង្គងដែរ។ល។ ខ្ញុំក៏បានឆ្លើយតបទៅវិញថា ខ្ញុំក៏មិនចង់រត់ដែរ បើសិនជាមានអ្នករត់ជំនួសខ្ញុំ ខ្ញុំចង់ឃើញជនជាតិខ្មែរយើងចេះជួយគ្នា ចេះចែករំលែក នឹងចេះលះបង់ផលប្រយោជន៍និងពេលវេលាផ្ទាល់ខ្លួនត្រឡប់ទៅកាន់សង្គមវិញ បើទោះបីជាសព្វថ្ងៃនេះឃើញថា មានអ្នកចូលរួមក្នុងកិច្ចការងារសង្គមច្រើនគួរសម តែបើគិតជាភាគរយគឺនៅមានតិចណាស់ធៀបនឹងប្រជាជនកម្ពុជា ដូច្នេះហើយបានជាខ្ញុំរត់ដើម្បីបង្ហាញពីទឹកចិត្តចែករំលែកមួយនេះទៅកាន់សង្គមជាតិខ្ញុំ ហើយក៏ចង់លើកទឹកចិត្តឲ្យយុវជនជំនាន់ថ្មីចេះចែករំលែកពេលវេលា នឹងផលប្រយោជន៍ផ្ទាល់ខ្លួនទៅកាន់សង្គមជាតិខ្លួនឯងខ្លះ ក្នុងដំណាក់ការឆ្នាំ ២០២០ នេះបន្ទាប់ពីជំងឺកូវីដ១៩ រាងស្បើយមកឥឡូវយើងជួបជាមួយនឹងបញ្ហាទឹកជំនន់ស្ទើរពេញផ្ទៃប្រទេស ហើយយើងក៏មិនដឹងថាប្រទេសយើងនឹងជួបអ្វីទៅថ្ងៃខាងមុខ ដូច្នេះហើយយុវជនដែលជាកម្លាំងស្នូលនៃប្រទេសជាតិ គួរមានស្មារតីចែករំលែកនិងទទួលខុសត្រូវចូលរួមដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាដែលនឹងអាចកើតមាន»។
អ្វីដែលសាយបានលើកឡើង គឺជាការដាស់សតិដល់យុវជនខ្មែរ ក៏ដូចជាទំពាំងដែលកំពុងដុះពន្លក គួរតែយកចិត្តទុកដាក់លើបញ្ហាប្រទេសជាតិជាចម្បង ហ៊ានលះបង់ប្រយោជន៍ផ្ទាល់ ដើម្បីប្រយោជន៍រួម។ ឈរលើគោលជំហររបស់ខ្លួន ក្នុងការសម្រេចចិត្ត ធ្វើរឿងដើម្បីប្រយោជន៍របស់សង្គមជាតិ ៕