ជួយមើលទាំងអស់គ្នាអ្នកណាខុសក្នុងរឿងនេះ! វីដេអូស្ដែងៗ រវាងរថភ្លើង និងរថយន្តបុកគ្នាបណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត

  • 2021-10-14 08:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះ គឺជាវីដេអូស្ដែងៗថតបានដោយអ្នកដំណើរម្នាក់មានឈ្មោះថា Łÿ Hāv បញ្ជាក់ច្បាស់ពីហេតុការណ៍ពិតនៃគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ត បានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១ម្សិលមិញនេះ ស្ថិតនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នចំពោះករណីនេះ យើងនៅមិនទាន់កំណត់ឬបញ្ជាក់ច្បាស់ពីខាងសមត្ថកិច្ចចរាចរណ៍នៅឡើយទេថា តើភាគីខាងណាជាអ្នកបង្កហេតុ ឬបណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នោះ។ យ៉ាងណាមិញអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ដោយទទួលដំណឹងថាបានស្លាប់បាត់បង់ជីវិតទៅហើយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះអ្នកបើកបររថត្រូវបាន នគរបាលចរាចរណ៍ឃាត់ដើម្បីសួរនាំដោះស្រាយ អំពីហេតុការកើតឡើង ៕

ដើម្បីជ្រាបហេតុការណ៍ច្បាស់សូមចូលមើលក្នុងវីដេអូខាងក្រោមនេះ៖

ប្រភពវីដេអូ៖ Łÿ Hāv

អត្ថបទដោយ៖ ស៊ូ អីន