លួច​ទៅ​ហូបចុក​ក្រៅ! ​ជា​មូល​ហេតុ​ Wanda​ សុំ​បែក​ជាមួយ Icardi ​

  • 2021-10-18 02:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wanda Nara ​បាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ Mauro Icardi ​ហើយ ​ក្រោយ​ពី​ពួកគេ​រួមរស់​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​នេះ។

ការ​បង្ហោះ​ពី​រឿង​បែក​គ្នា​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ព្រោះWanda ​នេះ​មិន​ត្រឹម​តែ​ជា​ប្រពន្ធ​នោះ​ទេ ​នាង​ក៏​ជា​ភ្នាក់ងារ​ទីផ្សារ​ម្នាក់​របស់ Icardi ​ផង​ដែរ ដែល​ធ្វើ​ការងារ​ច្រើន​កន្លង​មក។ ​ការ​ចង់​បែក​របស់​ស្រី​ស្អាត​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​អាហ្សង់ទីន​ពិបាក​ចិត្ត ​ដោយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ គេ​មិន​បាន​ទៅ​ហាត់​ជាមួយ PSG ​ទេ។ ដោយ​អាច​នឹង​យក​ពេល​ដើម្បី​ទៅ​លួងលោម​ប្រពន្ធ​សម្លាញ់​របស់​ខ្លួន​វិញ។

China Suarez

​មូល​ហេតុ​នៃ​ការ​ប្រកាស​ចែក​ផ្លូវ​គ្នា​នេះ​ដែរ ​ត្រូវ​បាន​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​ថា​មក​ពី Wanda ​តាម​ទាន់​និង​ឃើញ​ថា Icardi ​រួច​ទៅ​ទាក់ទង​មាន​ស្នេហា​ជាមួយ​ស្រី​ថ្មី​ឈ្មោះ​ថា China Suarez ​ដែល​ជា​តារា​សម្ដែង​និង​ដើរ​ម៉ូដ​សញ្ជាតិ​អាហ្សង់ទីន៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ