មេរៀន​ជីវិត! ខ្ញុង ​ដុនដាបខ្លាំងបែប​នេះ ព្រោះ​ភ្លាត់​ហ៊ាន​ខ្ចី​លុយ​គេ ៦ពាន់ ការ​ប្រាក់ ៣ពាន់ ក៏​ព្រម​ដែរ!

  • 2021-10-18 07:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ថ្ងៃនេះបានប្រកាស់ខ្លួនក្ស័យធន រួមទាំងជំពាក់ប្រាក់គេរហូតដល់ជិត៦០ម៉ឺនដុល្លា រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នៅមុននេះបន្តិច អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានទម្លាយការពិតតាមរយៈអ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនពេលនេះជំពាក់បំណុលគេវ័ណ្ឌកជាច្រើននាក់ក្នុងនោះរួមមានទាំងខ្ចីលុយចិនតាមអនឡាញផងដែរ។ អំឡុង​ពេល Live ព្រឹក​មិញ ខ្ញង់ទម្លាយ​ថា ពេល​នេះ​នាង​អស់​រលីង​ពីខ្លួន ថែម​ទាំង​មាន​បំណុល​ជាង ៥០ម៉ឺន​ដុល្លារ​ថែម​ទៀត។

នេះ​ជា​បំណុល​បច្ចុប្បន្ន ដែល​ជាតួលេខ​ដែល​នាង​ខ្សោះអស់ពីខ្លួនទៅ​មុខ​ទៀត​លែង​រួច ទើប​សម្រេច​កាត់​កេរ្តិ៍កាត់ខ្មាស់ ទម្លាយ​ចេញ​ព្រឹក​នេះ។ យ៉ាងណា នាង​មិន​បាន​បញ្ជាក់​តួលេខ​ពិត​បំណុល​ពី​អតីតកាល​នោះទេ ខណៈ នាង​ថា តាម​ពិត អ្នក​នាង ស្រីអូន ថៅកែផលិតកម្មរាម បាន​ជួយ​នាង​ដោះបំណុល​របស់​ចិន​ម្ដង​រួច​ទៅ​ហើយ។

ខ្ញុុង​ថា អ្នក​នាង ស្រីអូន បាន​ចូល​មក​ពាក់​ព័ន្ធ ដោយ​ជួយ​រាប់រង​សង​បំណុល​ចិនមួយ​លើក​រួច​មក​ហើយ។ "ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​​អរគុណ​មេ សុន្ទរី ហៅ ស្រីអូន កាល​ណោះ ចិន​គំរាមខ្ញុំ ហើយ​មេ​បាន​ជួយ​ខ្ញុំ​រួច​ពី​បំណុល​ចិន​រួច​ម្ដង​ហើយ...មេ​សួរ​ដែរ​ថា​ខ្ញុំ​ជំពាក់​គេ​ប៉ុន្មាន តែ​ខ្ញុំ​លាក់ ថា​ជំពាក់​តែ​ប៉ុណ្ណឹង​ទេ"

ខ្ញុង ប្រាប់​ថា កាល​ណោះ នាង​សម្រេចចិត្ត​លាក់​ ស្រីអូន ព្រោះ​នាង​ខ្លាច ពេល​ដឹង​តួលេខ​ពិត​ប្រាកដ​ហើយ ស្រី​អូន​លែង​ជួយ​នាង​វិញ។ ដូច្នេះ​ហើយ នាង​សម្រេច​ថា​លាក់ ហើយ​នឹង​រ៉ាប់រង​រក​លុយ​សង​បំណុល​ដែល​នាង​លាក់​នោះ​ខ្លួន​ឯង។ ប៉ុន្តែ​ការ​រកស៊ី​ចេះ​តែ​ខាត​បង់...ម្ចាស់​បំណុល​កាន់​តែ​គំរាម ខ្ញុំ​ប្រាប់​ថា នាង​ខ្លាច​ខ្មាស់​គេ ខ្លាច​ខូច​កិត្តិយស ទើប​បន្ត​លាក់ ហើយ​រត់​ទៅ​ខ្ចី​គេ​ពី​ម្នាក់​ទៅ​ម្នាក់ ដោះទាល់​១គ្រា​ៗ។

តារាកំប្លែង​ថា ដោយ​ទ័ល​ខ្លាំង​ពេក ប្រាក់​កម្ចី ដែល​មាន​​ការ​ប្រាក់​ពាក់​កណ្ដាល ពោល​គឺ ៦០០០ដុល្លារ ការ​ប្រាក់​១ខែ ៣០០០ដុល្លារ​ក៏​នាង​ព្រម​ដែរ។ អ្នកនាងខ្ញុងបានបន្ថែមទៀតថា នាងពិតជាកុនលុយណាស់ដោយមិនដឹងថាទៅពឹងអ្នកណារឺខ្ចីអ្នកណាទៀតនោះទេ គឺមានតែខ្ចីលុយតាមអនឡាញដែលជាក្រុមហ៊ុនរបស់ចិននោះទ។

សកម្មភាព​នោះ ចេះ​តែ​បន្ត រហូតមកដល់ពេលនេះការប្រាក់ចេះតែកើនឡើង រហូត​មក​ដល់​ពេល​នេះ នាង​សរុប​ប្រាក់​ដែល​នាង​ជំពាក់​គឺ គឺចំនួន ៥៧ ២០០០ដុល្លារ​អាមេរិក ក្នុង​គ្រាន់​តែ​ការ​ប្រាក់​ដែល​នាង​បង់​ប្រចាំ​ខែ​ឲ្យ​ទៅ​ម្ចាស់​បំណុល ជាង ៣ម៉ឺនដុល្លារ​ក្នុង​១ខែៗ។អ្នកនាងខ្ញុង «នៅពេលដែលខ្ញុំមិនមានលុយសងគេ មានក្រុមហ៊ុនគេមកដល់ផ្ទះ គំរាមបាញ់ថ្នាំពេញផ្ទះឲ្យប្រឡាក់ខ្ទេចខ្ទី ហើយយករូប និងវីដេអូរដែលបានថតខ្ចីលុយនោះ បង្ហោះតាមបណ្តាញសង្គមទៀតផង »

ទឹកដល់​ច្រមុះ​មែន​ទែន អ្នកនាង ខ្ញុង បានចូល​ធ្វើពាក្យបណ្តឹងមួយនៅតុលាការ ថានាងបានក្ស័យធនហើយ ដោយសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាង ពន្យាពេលរកលុយមកសងបំណុលទាំងនេះ ។ក្នុងនោះដែរអ្នកនាងក៏បានសុំឲ្យមហាជនទាំងអស់ជួយនាងម្នាក់១ដុល្លា ដើម្បីទុកលុយនេះឲ្យកូនរស់បន្តទៀតពេលដែលនាងចូលក្នុងពន្ធធានាគារ៕

អត្ថបទ៖ Tep Sovannmoly