ប៉ាម៉ាក់មានកូនតូចៗ២ តែម៉ូតូមានតែមួយគួរដឹកមួយណាទុកមួយណាទើបប៉ូលីសមិនផាក?

  • 2021-10-19 09:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកជាអ្នកបញ្ជាយានយន្ត (អ្នកកាន់ចង្កូតម៉ូតូ) អ្នកប្រាកដជាបានដឹងហើយថា ម៉ូតូ១ មិនអាចផ្ទុកមនុស្សលើសពី ៣ នាក់ (ទាំងអ្នកឌុប) នោះឡើយ។ ប៉ុន្តែក៏អាចបន្ថែមក្មេងម្នាក់ទៀតបាន តែត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួននេះ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨ ថ្មី ចំណុច ៨ ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមកុមារបានម្នាក់។ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង (ចំពោះក្មេងក្រោម ៣ឆ្នាំ មិនអនុញ្ញាតឲ្យជិះ ព្រោះទាក់ទងនឹងសុវត្ថិភាពរបស់ពួកគេ) ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។

យ៉ាងណាមិញ យោងតាមអនុក្រឹត្យលេខ០៣៩ អ ន ក្រ ប ក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៦ ថ្មី ចំណុច (ច) បើកបរដឹកអ្នកដំណើរលើសចំណុះ គឺល្មើសនឹងចំណុចទី៨ នៃមាត្រាទី៨ ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក លើកលែងតែករណីដឹកអ្នកជម្ងឺ ៕