Bartomeu ថា Barca អាចទិញយក Mbappe តែបែរជាយក Dembele វិញនៅឆ្នាំ២០១៧
- 2021-10-19 13:41:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bartomeu ថា Barca អាចទិញយក Mbappe តែបែរជាយក Dembele វិញនៅឆ្នាំ២០១៧
ចន្លោះមិនឃើញ
លោក Josep Maria Bartomeu អតីតប្រធានក្លឹប Barcelona បានទម្លាយទៅកាន់សារព័ត៌មាន Esport3 កាលពីម្សិលមិញនេះថាកាលពីឆ្នាំ២០១៧ ក្លឹបលោកអាចទិញយកខ្សែប្រយុទ្ធ Kylina Mappe បានតែក្រុមគ្រូបង្វឹកបែរជារើសយកខ្សែប្រយុទ្ធ Ousmane Dembele ទៅវិញ។
លោក Bartomeu បាននិយាយថា៖" កាលហ្នឹងរឿងសម្រេចទិញយក Mbappe គឺបានដល់កន្លែងសម្រេចចិត្តរបស់ Barca ហើយ។ ប៉ុន្តែក្រុមគ្រូបង្វឹកសម្រេចចង់បាន Dembele វិញព្រោះពួកគេចង់បានកីឡាករម្នាក់ ដែលអាចលេងបើកផ្លូវឲ្យក្រុមបាន "។
អតីតប្រធានក្លឹបរូបនេះក៏ទទួលស្គាល់ផងដែរ ការទិញយកកីឡាកររបស់ Barca មួយចំនួនគឺមិនជោគជ័យនោះទេ ដោយវាខុសពីការរំពឹងទុករបស់ក្លឹប ដែលគិតជាមួយគ្នាកន្លងមក។ ជាក់សែងនៅឆ្នាំ២០១៧នោះ ការទិញយក Philippe Coutinho ក៏មិននាំភាពជោគជ័យប៉ុន្មានដែរដល់ក្លឹប។
មកទល់នឹងពេលនេះ Dembele មិនសូវនាំភាពជោគជ័យប៉ុន្មានទេដល់ Barca ដោយសារតែមានបញ្ហារបួសច្រើន ខណៈ Mbappe វិញជាកំពូលកីឡាកររបស់ PSG ដែលឡើងតម្លៃខ្លួនដល់ជាង ១៨៦លានដុល្លារ៕