ខ្មែរ ប៊ែវើរីជីស ចេញ Trailer កម្មវិធីថ្មី ដើម្បីបង្ហើបពីជំនួបពិសេសរវាងអ្នកផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុត
- 2021-10-20 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរ ប៊ែវើរីជីស ចេញ Trailer កម្មវិធីថ្មី ដើម្បីបង្ហើបពីជំនួបពិសេសរវាងអ្នកផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុត
ចន្លោះមិនឃើញ
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ បានចេញវីដេអូ Trailer របស់កម្មវិធីថ្មី «A Day With The Best» ដើម្បីឲ្យតម្រុយជំនួបពិសេសរវាងអ្នកផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុត និងតារាល្អបំផុត (THE BEST ) ក្នុងវិស័យ៤ផ្សេងៗគ្នា ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។
វីដេអូ Trailer នេះ ចាប់ផ្តើមពីការបង្ហាញទិដ្ឋភាពរបស់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស អមជាមួយពាក្យពេចន៍ថា៖ «ក្រុមហ៊ុនភេសជ្ជៈស្ដង់ដាអន្តរជាតិដ៏ល្អបំផុតនៅកម្ពុជា ក្លាយជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនភេសជ្ជៈដែលល្អបំផុតនៅអាស៊ី យើងមានបេះដូង ឆន្ទៈ និងមហិច្ឆតាដ៏ធំដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់កម្ពុជា និងពិភពលោក»។
Trailer រយៈពេល ៤៩ វិនាទីនេះ បង្ហាញឲ្យដឹងថា តារាល្អបំផុតទំាងនោះគឺមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីករដែលនឹងត្រូវជួបជាមួយអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER។ នៅពេល THE BEST ជួបនឹង THE BEST តើនឹងមានអ្វីកើតឡើង? ហើយតើតារាល្អបំផុតណាខ្លះនឹងមានវត្តមានក្នុងកម្មវិធីនេះ? ចម្លើយនឹងមាននៅក្នុងកម្មវិធី «A Day With The Best»។
សូមរង់ចាំទស្សនាកម្មវិធីនេះ ដែលនឹងមានចាក់ផ្សាយនៅលើហ្វ៊េសប៊ុកផេក និង YouTube របស់ស្រាបៀរ កម្ពុជា។
ហ្វ៊េសប៊ុកផេក Cambodia Beer៖ Cambodia Beer
YouTube Cambodia Beer៖
https://www.youtube.com/c/CambodiaBeerTheNextTasteofCool
សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖