ចិនកំពុងរងការរិះគន់យ៉ាងទក់សាច់ពេលដាក់ចំណងជើងស្ទីល Copy រឿង «Squid Game»
- 2021-10-21 03:03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនកំពុងរងការរិះគន់យ៉ាងទក់សាច់ពេលដាក់ចំណងជើងស្ទីល Copy រឿង «Squid Game»
ចន្លោះមិនឃើញ
ស៊េរីរបស់ Netflix គឺ «Squid Game» បានទទួលជោគជ័យជាខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ន រហូតក្លាយជាភាពយន្តអាស៊ីដំបូងដែលមានភាពអស្ចារ្យមិនធម្មតាលើសកលលោក។
ដោយឡែកថ្មីៗស្រាប់តែមានការឲ្យដឹងថា ចិននឹងចាក់បញ្ចាំងកម្មវិធីកម្សាន្តថ្មី មានចំណងជើងថា «Squid’s Victory» នៅឆ្នាំ ២០២២។ ប៉ុន្តែកម្មវិធីថ្មីដែលនឹងមាននៅលើ YOUKU នេះបាន ច្នៃទម្រង់ Logo ស្រដៀងគ្នាពេកទៅនឹង Logo របស់ «Squid Game»។
ចំណែក Game ដែលនឹងដាក់ក្នុងកម្មវិធី ក៏ជា Game ក្មេងៗលេងដែរ។ កម្មវិធីនឹងមានបេក្ខភាពដែលនឹងចូលរួមប្រកួតគ្នានូវ Challenge ខុសៗគ្នាទាំងអស់។
ទោះជាយ៉ាងណាព័ត៌មាននៃកម្មវិធីនេះ ស្រាប់តែទទួលបានការរិះគន់យ៉ាងចាស់ដៃពីទាំងសំណាក់មហាជនចិន និងកូរ៉េ។ សម្រាប់ជនជាតិផ្ទាល់ បានបង្ហោះដោយបញ្ជាក់អារម្មណ័ពិតរបស់ពួកគេថា ពួកគេពិតជាអាម៉ាស់ដែលចិនបង្កើតកម្មវិធីនេះឡើង។
ព័ត៌មានពីការបញ្ជាក់យ៉ាងណាពី YOUKU សូមរង់ចាំតាមដានជាបន្ត៕