លៀក លីដា បង្ហើបគម្រោងចេញថតខ្សែភាពយន្ដខ្នាតធំរឿង”The clock red wall” ឆាប់ៗនេះហើយ!

  • 2021-10-21 08:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ ប្រធានផ្នែកផលិតរបស់ផលិតកម្ម LD លោក លៀក លីណា បានបង្ហោះសារខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកថា អគុណ”ជញ្ជាំងក្រហម” ដែលបាននាំក្រុមអ្នកផលិតកុនខ្មែរទៅដល់ប្រទេសភូមា។

លៀក លីណា៖នឹកគ្រានោះខ្លាំងណាស់! រឿង"នាឡិការដាស់វិញ្ញាណនឹងវិលមកវិញក្នុងពេលឆាប់ខាងមុខនេះ"។

ចំណែករឿង"The clock red wall"​ ក៏ត្រូវបានម្ចាស់ផលិតកម្ម និងតំណាងផលិតកម្មមួយនេះបង្ហើបថា នឹងចេញថតក្នុងពេលឆាប់ៗនេះហើយ។

ផលិតកម្ម LD Picture ធ្លាប់ចេញថតរឿង"The Clock red wall” បានបន្ដិចក៏អាក់ខានទៅវិញដោយសារបញ្ហាជំងឺកូវីដ-១៩ និងតួឯកប្រុសជនជាតិភូមា គឺ Paing Takhon មានបញ្ហាជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួនអស់រយៈជាច្រើនខែ។

បន្ថែមលើការបង្ហោះសារខ្លីរបស់លោក លៀក លីណា នេះ មានតំណាងផលិតកម្មLDម្នាក់ ចេញមកបញ្ជាក់ថា ផលិតកម្មគ្រោងចេញថតខ្សែភាពយន្ដខ្នាតធំរឿង"នាឡិការដាស់វិញ្ញាណ” នៅដើមឆ្នាំ២០២២ ពិតមែន។ អ្នកនាងបន្ថែមថា ក្នុងរយៈអាក់ខានថតនេះ ក្រុមការងារបានធ្វើបច្ចុប្បន្នភាពអត្ថបទ ឬUpdated script ដើម្បីឲ្យរឿងកាន់តែមានរស់និយម និងទាក់ទាញសម្រាប់ទស្សនិកជន។

បើតាមតំណាងផលិតកម្មរូបនេះ ក្រុមការងារនឹងចេញថតជាមួយតួឯកប្រុសជនជាតិភូមាឈ្មោះ Paing Takhon ចាប់ពីដើមឆ្នាំ២០២២ តទៅ ព្រោះទាំងក្រុមការងារបច្ចេកទេស និងជំនួយការផ្សេងៗក្នុងស្រុកបានត្រៀមខ្លួនរួចអស់ហើយ គឺនៅរង់ចាំតែតួប្រុសចូលមកកម្ពុជា ដើម្បីចូលរួមសម្ដែងតែប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ