Ti Ti ឬ ហាង ជេជូ ផ្ញើសារបែបនេះទៅប្រិយមិត្តមុនគុនខ្មែរអលស្តារវគ្គ២ មកដល់
- 2021-10-21 09:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ti Ti ឬ ហាង ជេជូ ផ្ញើសារបែបនេះទៅប្រិយមិត្តមុនគុនខ្មែរអលស្តារវគ្គ២ មកដល់
ចន្លោះមិនឃើញ
កញ្ញា Ti Ti ឬ ហាង ជេជូ ដែលជាអ្នកលើកផ្លាកទឹកក្នុងកម្មវិធី គុនខ្មែរអលស្តារវគ្គ២ (Kun Khmer All Star) ផ្ដាំផ្ញើទៅប្រិយមិត្តទាំងអស់ឲ្យភ្លេច៣កុំ៣ការពារ និងសូមគាំទ្រកម្មវិធីប្រដាល់វគ្គ២នេះផង។
កញ្ញា Ti Ti បានឲ្យដឹងថា ដោយសារតែអំឡុងពេលនេះកម្ពុជាកំពុងជួបវិបត្តិកូវីដ ១៩ ដូច្នេះរូបគេសូមបន់ស្រន់ឲ្យគ្រប់គ្នាគេចផុតពីជំងឺកាចសាហាវមួយនេះ និងកុំភ្លេចការរក្សាអនាម័យ ៣កុំ ៣ការពារ។
ប្អូនស្រីរបស់ សែន រ៉ាដេត រូបនេះសូមឲ្យអ្នកទាំងអស់គ្នាចូលរួមលើកស្ទួយវិស័យកីឡាជាពិសេសគុនខ្មែរ និងការប្រកួតគុនខ្មែរអលស្តារវគ្គ២ នាពេលខាងមុខនេះ។ នៅថ្ងៃទី២៧ នេះកញ្ញាក៏ចូលរួមជួយលើកផ្លាកទឹកជាថ្មីម្ដងទៀតដែរ។
រំលឹកដែរថា កញ្ញា Ti Ti ឬ ហាង ជេជូ ជាអ្នកជួយលើកផ្លាកទឹកប្រកួតក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ១។ កញ្ញាជាប្អូនបង្កើតរបស់ សែន រ៉ាដេត និង រ៉ាឌី ហើយកម្មវិធីអលស្តារវគ្គ២នេះកញ្ញាក៏មកជួយផងដែរ៕